ព័ត៌មានអន្ដរជាតិ
យោធាចិន ចេញការព្រមានខ្លាំងៗ ដាក់ សហរដ្ឋអាមេរិក (មានវីដេអូ)
កាលពីថ្ងៃចន្ទទី១៨ខែកក្កដា ក្រសួងការបរទេស និងការពារជាតិនៅទីក្រុងប៉េកាំង បានចេញសេចក្តីថ្លែងការណ៍ខ្លាំងៗ ដោយថ្កោលទោសរដ្ឋបាលលោក Biden ចំពោះការយល់ព្រមលក់អាវុធថ្មីរបស់សហរដ្ឋអាមេរិកទៅឲ្យកោះតៃវ៉ាន់។ កិច្ចព្រមព្រៀងនេះមានតម្លៃប្រមាណ ១០៨ លានដុល្លារ ហើយរួមបញ្ចូលទាំងជំនួយរថពាសដែក និងជំនួយបច្ចេកទេសផងដែរ។
អ្នកនាំពាក្យក្រសួងការពារជាតិចិន លោកវរសេនីយ៍ឯក Tan Kefei បាននិយាយថា ទីក្រុងប៉េកាំង ទាមទារឲ្យសហរដ្ឋអាមេរិក លុបចោលជាបន្ទាន់នូវផែនការលក់សព្វាវុធដូចដែលបានរៀបរាប់ខាងលើទៅឲ្យតៃវ៉ាន់, បញ្ឈប់កិច្ចព្រមព្រៀងសព្វាវុធបែបនេះ និងកាត់ផ្តាច់ទំនាក់ទំនងយោធាជាមួយកោះនេះ។ បើមិនដូច្នេះទេ ភាគីអាមេរិក នឹងទទួលខុសត្រូវទាំងស្រុងចំពោះការធ្វើឲ្យខូចទំនាក់ទំនងរវាងចិន និងអាមេរិក និងយោធាទាំងពីរ ព្រមទាំងសន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ផងដែរ។
លោកវរសេនីយ៍ឯកបានបន្ថែមថា “កងទ័ពរំដោះប្រជាជនចិន នឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីយ៉ាងរឹងមាំ ហើយរារាំងយ៉ាងម៉ឺងម៉ាត់នូវរាល់ទម្រង់នៃការជ្រៀតជ្រែកពីខាងក្រៅ និងការប៉ុនប៉ងបំបែកខ្លួនសម្រាប់ឯករាជ្យភាពតៃវ៉ាន់”។
ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានលើកឡើងថា ការផ្គត់ផ្គង់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោន បានធ្វើឲ្យខូចអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ចិនយ៉ាងធ្ងន់ធ្ងរ និងធ្វើឲ្យប៉ះពាល់ខ្លាំងក្លាដល់ទំនាក់ទំនងចិន-អាមេរិក និងសន្តិភាព ក៏ដូចជាស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។
លោក Wang បន្ថែមថា “ប្រទេសចិន នឹងបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងរឹងមាំដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ខ្លួន”។
គួររម្លឹកថា កាលពីថ្ងៃសុក្រសប្តាហ៍មុន មន្ទីរបញ្ចកោណបានលាតត្រដាងថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបើកភ្លើងខៀវលើកិច្ចព្រមព្រៀងលក់អាវុធ ក្នុងទំហំទឹកប្រាក់រហូតដល់ទៅ ១០៨ លានដុល្លារឯណោះ។ ទោះយ៉ាងណា វាមិនទាន់ទទួលបានការអនុម័តពីសភានៅឡើយទេ។
កិច្ចព្រមព្រៀងនេះ នឹងរួមបញ្ចូលគ្រឿងបន្លាស់សម្រាប់រថក្រោះ និងយានប្រយុទ្ធផ្សេងទៀត ក៏ដូចជាសេវាកម្មគាំទ្រផ្នែកបច្ចេកទេស និងដឹកជញ្ជូនដែលផ្តល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងអ្នកម៉ៅការរបស់ខ្លួនផងដែរ ដើម្បីបង្កើនសមត្ថភាពអន្តរប្រតិបត្តិការ របស់យោធាតៃវ៉ាន់ជាមួយកងកម្លាំងអាមេរិក និងសម្ព័ន្ធមិត្តដទៃទៀត។ នេះបើយោងតាម ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក។
តៃវ៉ាន់ បានគ្រប់គ្រងដោយខ្លួនឯងចាប់តាំងពីសង្គ្រាមស៊ីវិល បញ្ចប់នៅឆ្នាំ១៩៤៩។ ទីក្រុងប៉េកាំងបានចាត់ទុកខេត្តដែលមានប្រជាជនចំនួន ២៣.៥លាននាក់មួយនេះ ជាផ្នែកនៃទឹកដីរបស់ខ្លួន ក្រោមគោលនយោបាយចិនតែមួយ។
ថ្មីៗនេះ ប្រទេសចិនបានបង្កើនសកម្មភាពយោធាដែនសមុទ្រ និងអាកាសជុំវិញកោះនេះ ដោយនិយាយថា វាគឺជារឿងចាំបាច់ដើម្បីរារាំងសកម្មភាពឃុបឃិតគ្នា រវាងកងកម្លាំងឯករាជ្យតៃវ៉ាន់ និងរដ្ឋាភិបាលសហរដ្ឋអាមេរិក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ក្រុងប៉េកាំង បន្ទោស អាមេរិក ថា ជាអ្នកបង្កបញ្ហា ក្រោយនាវាចម្បាំង រំលោភដែនទឹករបស់ ចិន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


