ជីវិតកម្សាន្ដ
រំភើបពេក ! ទេព បូព្រឹក្ស និយាយអួលដើមកខណៈទទួលបានការយកចិត្តទុកដាក់ពីឪពុកនិងម្តាយក្មេក
ភ្នំពេញ ៖ តារាចម្រៀងស្រីកញ្ញា ទេព បូព្រឹក្ស បានបង្ហាញពីអារម្មណ៍រំភើបស្ទើរតែទប់អារម្មណ៍ទឹកភ្នែកពុំបានខណៈដែលតារាចម្រៀងស្រីធ្មេញជំពើសរូបនេះទទួលបានការស្រលាញ់និងយកចិត្តទុកដាក់យ៉ាងកក់ក្តៅពីសំណាក់ឪពុកហើយនឹងម្តាយក្មេកខាងអនាគត់ស្វាមីគឺលោក G-Devith។

ជាក់ស្តែងនៅឱកាសថ្ងៃខួបកំណើតគម្រប់ខួប២៧ឆ្នាំរបស់តារាចម្រៀងកញ្ញា ទេព បូព្រឹក្ស ត្រូវបានគេសង្កេតឃើញថា ក្រៅតែទទួលបានការជូនពរពីសំណាក់មហាជននិងគូស្នេហ៍លោកG-Devith យ៉ាងពិសេសនោះគឺនាងក៏ទទួលបានភាពកក់ក្តៅផងដែរពីសំណាក់លោកឪពុកនិងម្តាយក្មេកដែលយកចិត្តទុកដាក់និងផ្តល់កម្លាំងចិត្តសម្រាប់ខ្លួន។

ចាប់អារម្មណ៍ទៅមើលនៅលើខ្លឹមសារនៃសំណេរជូនពរម្តាយក្មេងរបស់តារាចម្រៀងទេពបូព្រឹក្ស បានលើកឡើងថា សម្រាប់ម៉ាក់ក្មេកម្នាក់នេះ បើជាពាក្យជូនពរវិញគឺថាប៉ិនមេឃធំជាងធរណី ជ្រៅជាងមហាសមុទ្រ គឺប្រាថ្នាឲ្យតែកូនបានសុខ,សំណាងល្អ,រកស៊ីមានបាន,លុយចូលច្រើនៗផ្ទះធំទ្រនំខ្ពស់,ជាពិសេសសុខភាពល្អអាយុវែង១០០ឆ្នាំ?។ HBD, Queenរបស់ម៉ាក់តែមួយ?អគុណដែលកូនចូលមកក្នុងគ្រួសាររបស់ម៉ាក់។

ទន្ទឹមគ្នានេះដែរលោកឪពុករបស់លោក G-Devith និងត្រូវជាឪពុកក្មេកកញ្ញា ទេព បូព្រឹក្ស ក៏បានថ្លែងសារមកកាន់កូនប្រសារថារីករាយថ្ងៃកំណើត សូមអោយកូនមានសុខភាពល្អ កើតគំនិតច្នៃប្រឌិតខ្ពស់ បើអន្ទិតធ្វើអោយពិបាកចិត្តត្រូវទូរស័ព្ទមកប្រាប់ឪ។បន្ទាប់ពីឃើញការជូនពរយ៉ាងកក់ក្តៅនេះមិនត្រឹមតែសាមីខ្លួន ទេព បូព្រឹក្ស នោះទេដែលសម្តែងអារម្មណ៍រំភើបខ្លាំងសូម្បីតែអ្នកគាំទ្រមួយចំនួនទៀតក៏សរសើរនិងខ្លះទៀតច្រណែនផងដែរ ដែល បូព្រឹក្ស មានឪពុក-មា្តយក្មេកស្រលាញ់កូនប្រសារបែបនេះ៕
ដោយ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


