ព័ត៌មានជាតិ
ឧកញ៉ា អ៊ាន សៀវម៉ី ដែលល្បីឡាយជេរតាមបណ្ដាញសង្គម បានចូលមកបំភ្លឺនៅសាលាដំបូងហើយ
ភ្នំពេញ ៖ លោកស្រីអ៊ានសៀវម៉ី ត្រូវបានតុលាការ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅចូលមកបំភ្លឺនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដែលពាក់ព័ន្ធករណី បរិហារកេរ្ដិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។
តែបែរជាឃើញវត្តមានរបស់លោកស្រីអ៊ាន សៀវម៉ី ចូលមកបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ទៅវិញ តើជាមូលហេតុអ្វីបានជាលោកស្រីមកបំភ្លឺមុនកាលកំណត់ដូច្នេះ។
សូមជម្រាបជូនថា លោកស្រី អ៊ាន សៀវម៉ី មានងារជាឧកញ៉ា អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខV០១ តាមបណ្ដោយផ្លូវគ្មានលេខ ភូមិគោកចំបក់ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដែលមានងារជាឧកញ៉ាល្បីឈ្មោះខាងជេរ ជេរគេកប់ៗមាត់ ពេលឡាយ នៅក្នុងផេកនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកមិនញញើតមាត់ ពេលនេះត្រូវបានច្បាប់ ចាប់ផ្តើមអនុវត្តបណ្តើរៗហើយ ប៉ុន្តែមិនដឹងថា រងបណ្តឹងភាគីខាងណាទេ ស្រាប់តែនៅពេលដែលច្បាប់អនុវត្ត ឲ្យចូលមកបំភ្លឺរយៈពេលជិត២ម៉ោងរួចពេលលោកស្រីអ៊ាន សៀវម៉ី ចេញពីតុលាការវិញ គាត់មិនបានបកស្រាយអ្វី ជាមួយក្រុមអ្នកសារព័ត៌មាននោះទេ គាត់បានពាក់ម៉ាសនិងពាក់មួកឃ្លុំបិទជិតដូចនិច្ចា ហើយក៏ឡើងរថយន្តស៊េរីទាបម៉ាកPrus ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AQ-3840ជិះចេញទៅបាត់៕
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា២ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត