ព័ត៌មានជាតិ
៦ខែឆ្នាំនេះ គ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀង និងរាំងស្ងួតបង្កឱ្យប៉ះពាល់ស្រូវនិងដំណាំរួមផ្សំជិត៣ម៉ឺនហិកតា
នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២២នេះ គ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀង និងរាំងស្ងួតបានបង្កឱ្យប៉ះពាល់ដល់ដំណាំស្រូវ និងដំណាំរួមផ្សំប្រមាណជិត៣ម៉ឺនហិកតា។
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅរសៀលថ្ងៃទី២២ ខែកក្កដា នេះថា នៅក្នុងរយៈពេល៦ខែនេះ មានខេត្តចំនួន៨បានរងគ្រោះដោយសាររាំងស្ងួត រួមមានខេត្តបន្ទាយមានជ័យ សៀមរាប ព្រៃវែង ត្បូងឃ្មុំ កណ្ដាល ពោធិ៍សាត់ តាកែវ និងស្វាយរៀង ដោយប៉ះពាល់និងអន្តរាគមន៍សង្គ្រោះស្រូវចំនួន១៥០៧៣ហិកតា។

លោកបានបន្តថា ការប៉ះពាល់នេះដោយសារការខ្វះខាតទឹកការបង្កបង្កើនផលស្រូវប្រាំងបានប្រឈមនឹងការខ្វះខាតទឹកបន្តិចបន្តួចបានកើតមានចាប់ពីដំណាច់ឆ្នាំរហូតដល់ខែមករាដើមឆ្នាំ២០២២ ដោយបរិមាណភ្លៀងកក់ខែមានតិចតួចមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដំណាំស្រូវ។
យ៉ាងណាក៏ដោយលោកបានបន្តទៀតថា ប៉ុន្តែក្រសួងជំនាញបានសហការជាមួយអាជ្ញាធរធ្វើការបញ្ចេញទឹក និងបូមទឹកជួយសង្គ្រោះជាបន្តបន្ទាប់។ លោកបានបន្ថែមថា ក្រៅពីការខ្វះខាតទឹកក៏មានខេត្តខ្លះប្រឈមនឹងជំនន់ទឹកភ្លៀងដោយសារបរិមាណទឹកភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ចាប់ពីដំណាច់ខែឧសភា ដល់ខែមិថុនា ឆ្នាំ២០២២ ក្រៅពីបង្កការជន់លិចនៅតាមតំបន់ទំនាបនិងជនលិចក្នុងរយៈពេលខ្លីក៏បង្កឲ្យមានការប៉ះពាល់ខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋមួយចំនួនផងដែរ។

លោកបានបញ្ជាក់ថា ក្នុងនោះមានប៉ះពាល់នៅខេត្តបន្ទាយមានជ័យ ត្បូងឃ្មុំ និងសៀមរាប ទៅលើដំណាំស្រូវ១៣៧៥១ហិកតា ខូចខាតដំណាំស្រូវ៩៨១៣ហិកតា ដំណាំរួមផ្សំ២១ហិកតា។ លោកបានបញ្ជាក់ឱ្យដឹងទៀតថាទន្ទឹមនឹងនេះក៏បានប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធជនបទនៅខេត្តរតនគីរី កំពង់ឆ្នាំង និងសៀមរាប ដោយមានទឹកហូរដាច់ផ្លូវលំពីរខ្សែ និងបាក់ដាច់ស្ពានឈើមួយកន្លែងទឹកហូរច្រោះ និងបាក់ដាច់ទំនប់អាងស្តុកទឹក២កន្លែងក្នុងនោះនៅស្រុកកូនមុំ ខេត្តរតនគិរី ជម្លៀសកម្មករ ចំការចេក១៧៦គ្រួសារលិចផ្ទះកម្មករ៧ល្វែងស្មើ១៥០បន្ទប់។

លោក សុទ្ធ គឹមកុលមុនី បានឱ្យដឹងទៀតថា រយៈពេល៦ខែនេះ ដែរមានការបាក់ច្រាំងទន្លេស្ទឹងចំនួន៨ករណីនៅខេត្តកណ្ដាល ព្រៃវែង និងខេត្តត្បូងឃ្មុំ បណ្តាលឱ្យខូចខាតផ្ទះបាក់ធ្លាក់ចូលទឹក១៤ខ្នង និងខ្ចុស១ខ្នងផ្ទះប្រឈមនឹងការរុះរើចេញចំនួន៤៥ខ្នងបាក់ច្រាំងទន្លេស្ទឹងប្រវែង៧៣៣ម៉ែត្រនិងជម្រៅ ៥ទៅ២៥ម៉ែត្រនិងរងរបួសមនុស្ស ២នាក់៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


