ព័ត៌មានអន្ដរជាតិ
អ្នកបើកយន្តហោះត្រូវដេញចោលនិងពិន័យជាង១ម៉ឺនដុល្លារដោយសារធ្វើឲ្យផ្ទុះការឆ្លងកូវីដក្នុងសហគមន៍
អ្នកបើកយន្តហោះម្នាក់ដែលគេស្តីបន្ទោសចំពោះការចម្លងជំងឺកូវីដ១៩ដល់មិត្តរួមការងារពីរនាក់និងបណ្តាលឲ្យផ្ទុះការឆ្លងក្នុងសហគមន៍ជាលើកដំបូងរបស់កោះតៃវ៉ាន់ចាប់តាំងពីខែមេសាមក ត្រូវបានបណ្តេញចេញពីការងារកាលពីថ្ងៃពុធទី២៣ខែធ្នូម្សិលមិញនេះ។

កំណត់ត្រាគ្មានការឆ្លងក្នុងសហគមន៍សោះរយៈពេល២៥៣ថ្ងៃរបស់កោះនេះត្រូវបានបញ្ចប់កាលពីថ្ងៃពុធបន្ទាប់ពីស្រ្តីក្នុងស្រុកម្នាក់ដែលមានទំនាក់ទំនងជាមួយអ្នកបើកយន្តហោះដែលជាជនជាតិណូវែលហ្សេឡង់ បានធ្វើតេស្តវិជ្ជមាន។
បុរសដែលធ្វើការឲ្យក្រុមហ៊ុន EVA Airways របស់កោះតៃវ៉ាន់ត្រូវបានពិន័យជាប្រាក់ចំនួន៣០០,០០០ដុល្លារតៃវ៉ាន់ (១០,៦០០ដុល្លារអាមេរិក) ពីបទខកខានមិនបានប្រកាសអំពីទំនាក់ទំនងនិងសកម្មភាពរបស់គាត់ទៅអាជ្ញាធរសុខាភិបាលនៅពេលដែលគាត់ដឹងថាខ្លួនឯងឆ្លងជំងឺនេះ។

ក្រុមហ៊ុនអាកាសចរណ៍បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គាត់បានរំលោភបទបញ្ជាបង្ការជំងឺរាតត្បាតនិងបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះនិងរូបភាពរបស់ក្រុមហ៊ុន។
យោងតាម EVA Airways បានឲ្យដឹងថា ជនជាតិណូវែលហ្សេឡង់រូបនេះមិនបានពាក់ម៉ាស់ទេពេលកំពុងបំពេញភារកិច្ចកាលពីដើមខែនេះបើទោះបីជាត្រូវបានរំលឹកដោយអ្នកបើកយន្តហោះតៃវ៉ាន់ម្នាក់និងមិត្តរួមការងារជនជាតិជប៉ុនម្នាក់ទៀតដែលបានធ្វើតេស្តវិជ្ជមានជំងឺកូវីដក៏ដោយ។

គាត់ត្រូវបានគេរាយការណ៍ថា ក្អកក្នុងអំឡុងពេលហោះហើរទៅកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃទី១២ខែធ្នូ។
លោក Chen Shih-chung រដ្ឋមន្រ្តីក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃពុធថា មនុស្សចំនួន១៧០នាក់ក្នុងចំណោម១៧៣នាក់ដែលបានទាក់ទងជាមួយស្ត្រីក្នុងតំបន់បានធ្វើតេស្តអវិជ្ជមានចំពោះវីរុសនេះខណៈលទ្ធផល៣នាក់ទៀតមិនទាន់បញ្ចេញ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ AFP
ចុចអាន៖ ថៃ បិទខេត្តចំនួន៤ខណៈស្ថានភាពកូវីដកាន់តែធ្ងន់ធ្ងរ
ចុចអាន៖ ជាសះស្បើយថែម ០២ ទៀតនៅព្រឹកនេះ ក៏មានភរិយាមន្រ្តីនៅក្រសួងមហាផ្ទៃ ០១ នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


