ព័ត៌មានអន្ដរជាតិ
អាមេរិក ជំរុញ ចិន ឲ្យថ្កោលទោស មីយ៉ាន់ម៉ា ក្រោយប្រហារជីវិតសកម្មជន (មានវីដេអូ)
សហរដ្ឋអាមេរិក បានជំរុញឲ្យប្រទេសចិន បង្កើនសម្ពាធលើមីយ៉ាន់ម៉ា បន្ទាប់ពី យោធា ប្រហារជីវិតសកម្មជនប្រជាធិបតេយ្យចំនួន ៤នាក់។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយថា ប្រទេសចិនអាចមានឥទ្ធិពលលើ មីយ៉ាន់ម៉ា ខ្លាំងជាងប្រទេសដទៃទៀត។
លោកនិយាយថា “យើងកំពុងអំពាវនាវឲ្យប្រទេសជុំវិញពិភពលោកធ្វើបន្ថែមទៀត។ យើងក៏នឹងធ្វើបន្ថែមទៀតផងដែរ”។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ទីក្រុងប៉េកាំង មិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃឡើយ”។
នៅពេលសួរអំពីការប្រហារជីវិត លោក Zhao Lijian បានបញ្ជាក់ថា មីយ៉ាន់ម៉ា គួរតែប្រើប្រាស់ច្បាប់ និងរដ្ឋធម្មនុញ្ញរបស់ខ្លួន ដើម្បីដោះស្រាយភាពខ្វែងគំនិតគ្នា។
សកម្មជនឈ្មោះ Kyaw Min Yu ដែលគេស្គាល់ច្បាស់ថា Ko Jimmy និងអតីតសមាជិកសភា Phyo Zeya Thaw គឺស្ថិតក្នុងចំណោមអ្នកដែលត្រូវប្រហារជីវិត។
សកម្មជនទាំង២នាក់នេះ ត្រូវបានចាប់ខ្លួនបន្ទាប់ពីរដ្ឋប្រហារដឹកនាំដោយកងទ័ពកាលពីឆ្នាំមុន និងរងការចោទប្រកាន់ពីបទប្រព្រឹត្តអំពើភេរវកម្ម។ ពួកគេត្រូវបានកាត់ទោសប្រហារជីវិតនៅក្នុងសវនាការបិទទ្វារ ដែលក្រុមសិទ្ធិមនុស្សរិះគន់ថាជារឿងអយុត្តិធម៌។
រីឯសកម្មជនពីរនាក់ទៀតគឺ Hla Myo Aung និង Aung Thura Zaw មិនសូវល្បីឈ្មោះទេ។ ពួកគេត្រូវបានកាត់ទោសប្រហារជីវិតពីបទសម្លាប់ស្ត្រីម្នាក់ ដែលជាអ្នកផ្តល់ព័ត៌មានឲ្យយោធា។
អង្គការលើកលែងទោសអន្តរជាតិ បានព្រមានថា មនុស្សប្រមាណ១០០នាក់ទៀតនៅក្នុងប្រទេសនេះ នឹងទទួលទោសប្រហារជីវិតបន្ទាប់ពីត្រូវបានកាត់ទោសក្នុងដំណើរការស្រដៀងគ្នានេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ មីយ៉ាន់ម៉ា ប្រហារជីវិតមនុស្សលើកដំបូង ក្នុងរយៈពេលជាង ៤ទសវត្សរ៍
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី