Connect with us

នយោបាយ

ប្រមុខការទូតអាមេរិក រុស្ស៊ី និងចិន នឹងមកប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ានដោយផ្ទាល់នៅភ្នំពេញ

បានផុស

នៅ

លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន និងលោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី នឹងមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅរាជធានីភ្នំពេញ។ នេះបើតាមលោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងជាប្រធានលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលបញ្ជាក់ប្រាប់«កម្ពុជាថ្មី» នៅថ្ងៃសុក្រនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លុយ ដាវីត បានឲ្យដឹងថា មកដល់ពេលនេះ មានប្រទេសជាសមាជិកអាស៊ាន និងប្រទេសជាដៃគូនានាចំនួន ៣១ប្រទេសហើយ បានចុះឈ្មោះមកចូលរួមសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដោយផ្ទាល់នៅប្រទេសកម្ពុជា។ តែយ៉ាងណា រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ាមិនត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំនេះទេ។ ចំណែក ប្រទេសអ៊ុយក្រែនវិញ ក៏មិនត្រូវបានប្រធានអាស៊ាន​អញ្ជើញជាភ្ញៀវនោះដែរ។

ដោយឡែក សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី ដែលនឹងមានវត្តមានដោយផ្ទាល់របស់លោក Sergei Lavrov  គឺលោក លុយ ដាវីត បញ្ជាក់ថា គឺនឹងអាចពិភាក្សាអំពីវឌ្ឍនភាពទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋជាសមាជិកអាស៊ាន និងរុស្ស៊ី ហើយនឹងជជែកអំពីបញ្ហាប្រឈមជារួមនៅក្នុងតំបន់ និងពិភពលោក។  ជាមួយគ្នានេះ បញ្ហាជម្លោះរុស្ស៊ី និងអ៊ុយក្រែន ក៏អាចនឹងត្រូវលើកយកមកជជែកពិភាក្សានៅក្នុងកិច្ចប្រជុំនេះផងដែរ៕

ដោយ ៖ ធឿន វ៉ាន់សុង  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ២៨ នាទីutes មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៤១ នាទីutes មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ​ណែនាំ១០ចំណុច ក្នុងពិធីបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី និងលោកជំទាវ រ៉ាប់រងការព្យាបាលពលការិនី បាក់កែងជើង ព្រោះរញ្ជួយដីនៅថៃរហូតដល់ជាសះស្បើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១៣ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម