ជីវិតកម្សាន្ដ
តារាជើងចាស់ Anne ត្រូវមនុស្សដែលខ្លួនទុកចិត្តបំផុតលួចលុយ ៥៥ ម៉ឺនដុល្លារ
វាជារឿងដ៏កក្រើកមួយ បានកើតឡើងលើតារាស្រីជើងចាស់ Anne បន្ទាប់ពីមានករណីមនុស្សជិតស្និតខ្លាំង បានចូលខុនដូរបស់នាង លួចលុយជាង២០លានបាត (៥៥ម៉ឺនដុល្លារ) ។

ក្នុងហេតុការណ៍នោះ អ្នកគ្រប់គ្រងផ្ទាល់ខ្លួនគឺលោក Somkiat បានបញ្ចេញរូបថតរបស់ Anne Thongprasom ពេលនៅប៉ុស្តិ៍ប៉ូលិសដើម្បីដាក់ពាក្យបណ្តឹង ដោយបញ្ជាក់ថាសំណេរថា “អ្នកដែលឈរច្របូកច្របល់ ក្នុងប៉ុស្តិ៍ប៉ូលិស Anne Thongprasom “។

ប៉ូលិសបានបង្ហើបថា ក្នុងករណីនេះ គឺដោយសារដែលជនខិលខូច បានប្រព្រឹត្តអំពើចោរកម្មក្នុងខុនដូប្រណីតរបស់ Ann កាលពីថ្ងៃទី ២១ ខែកក្កដា កន្លងទៅនេះ ហើយលោកបានចំណាយពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះ ក្នុងការតាមដាន និង ចាប់ខ្លួនឧក្រិដ្ឋជន ហើយការស៊ើបអង្កេតគេបានរកឃើញថា ពួកគេជិតស្និទ្ធនឹងតារាស្រីរូបនេះ ដោយសារតែខុនដូមានសន្តិសុខ ហើយទាមទារកាត ពេលមាននរណាចង់ចេញឬចូល។


យ៉ាងណាមិញ ក្រោយចាប់ខ្លួនជនល្មើស Anne បានបង្ហោះរូបថតដំបូងរបស់ខ្លួនលើបណ្ដាញសង្គម instagram ដោយគ្មានខេបសិនអ្វីទាំងអស់ ខណៈតារាសិល្បៈគ្រប់គ្នា និងអ្នកគាំទ្រ សម្រុកចូលទៅខមិនលើកទឹកចិត្តនាង នូវការបាត់បង់ទាំងប្រាក់ និងមនុស្សជិតស្និទ្ធ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាថៃ ៧ រូប ត្រូវគេដាក់នាមថា មានស្ទីលស្លៀកពាក់សាមញ្ញខ្លាំង ពេលឡើងយន្តហោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


