ជីវិតកម្សាន្ដ
តារាស្រីទូរទស្សន៍ TVB ត្រូវជនអនាមិកគំរាមរំលោភ និងសម្លាប់
Cathy Wong ពិធីការិនីកម្មវិធីទូរទស្សន៍ TVB Scoop និងជាអតីតបេក្ខនារីបវរកញ្ញាហុងកុង ត្រូវបានជនមិនស្គាល់មុខគំរាមរំលោភ និងសម្លាប់ បន្ទាប់ពីនាងនិយាយប៉ះពាល់ដល់អង្គការមួយ។

កម្មវិធី Scoop បានទទួលពាក្យគំរាមកំហែងពីជនអនាមិកម្នាក់ ដោយគេអះអាងថា Cathy បាននិយាយប៉ះពាល់ដល់អង្គការរបស់គេ ហើយគេនឹងចាប់រំលោភនាង បន្ទាប់មកនឹងសម្លាប់ចោលតែម្ដង។ គេថែមទាំងនិយាយថាគេបានស្គាល់អាសយដ្ឋានរបស់ Cathy Wong យ៉ាងច្បាស់ទៀតផង។ មិនតែប៉ុណ្ណោះ អ្នកផ្ញើពាក្យគំរាមកំហែងបន្ថែមថា គេនឹងកាត់តារាស្រីរូបនេះជា ១៨ដុំ មុននឹងបោះឲ្យនាងទៅត្រី និងឆ្កែស៊ី។

ក្រោយពីទទួលបានការគំរាមកំហែងនេះ Scoop បានរាយការណ៍ទៅប៉ូលីសហុងកុង ហើយពេលនេះប៉ូលិសកំពុងបើកការស៊ើបអង្កេត។
ដោយឡែក Cathy Wong បានផ្ដល់បទសម្ភាសន៍ឱ្យសារព័ត៌មាន HK01 ថា ដំបូងនាងតក់ស្លុតដែរ ប៉ុន្តែក្រោយមកនាងស្ងប់អារម្មណ៍វិញ ព្រោះក្រុមការងាររបស់កម្មវិធីមានគ្នាច្រើននាក់ណាស់ ដូច្នេះនាងមិនគិតថាជនអនាមិកនោះហ៊ានធ្វើអ្វីផ្ដេសផ្ដាសទេ។ ចំណែកទម្លាប់ដែលនាងតែងតែជិះរថភ្លើងក្រោមដីទៅផ្ទះរាល់ដង នាងនៅតែបន្តធ្វើដដែល៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Asiaone
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


