ព័ត៌មានអន្ដរជាតិ
ចិន នឹងធ្វើគ្រប់យ៉ាងដើម្បីបង្រួបបង្រួម តៃវ៉ាន់ដោយសន្តិវិធី
ប្រទេសចិន នឹងព្យាយាមបង្រួបបង្រួមជាមួយតៃវ៉ាន់ដោយសន្តិវិធី ប៉ុន្តែដំណោះស្រាយយោធានៅតែជាជម្រើសសម្រាប់ការកំញើញ។ នេះបើយោងតាមអគ្គនាយក នាយកដ្ឋានគ្រប់គ្រងអាវុធរបស់ក្រសួងការបរទេសចិន លោក Fu Cong ប្រាប់ទៅសារព័ត៌មាន Sputnik។

លោកបាននិយាយកាលពីថ្ងៃអង្គារទី០២ខែសីហា ក្នុងសន្និសីទត្រួតពិនិត្យលើកទី១០ ស្តីពីសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) នៅអង្គការសហប្រជាជាតិថា “យើងនឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីបង្រួបបង្រួមប្រទេសរបស់យើង តាមរបៀបសន្តិវិធី។ មូលហេតុដែលយើងមិនបោះបង់ជម្រើសនៃដំណោះស្រាយយោធា គឺដោយសារតែយើងចាំបាច់ត្រូវកំញើញដល់ក្រុមបំបែកខ្លួនដែលមានសក្តានុពល ហើយដើម្បីកុំឲ្យពួកគេធ្វើលឿនពេក”។
លោក Fu បានបន្ថែមថា ទីក្រុងប៉េកាំងជឿជាក់ថា “អាចនឹងមានជម្លោះបន្ថែមទៀត នាពេលអនាគតដ៏ខ្លីខាងមុខ ដោយសារតែស្ថានភាពពិភពលោកកំពុង តានតឹងខ្លាំង”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ចិន កោះហៅឯកអគ្គរដ្ឋទូតអាមេរិក ដើម្បីតវ៉ាប្រឆាំង ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


