សន្តិសុខសង្គម
ចាប់បានតម្រុយជនសង្ស័យម្នាក់ចូលលួចម៉ូតូយកទៅលាក់ទុក
មានករណីសង្ស័យក្មេងប្រុសជាអនីតិជនម្នាក់បានចូលលួចកាច់កម៉ូតូម៉ាកហុងដាឌ្រីម ១ គ្រឿងយកទៅបាត់កាលពីវេលាម៉ោង ១៩ យប់ ថ្ងៃទី០៤ ខែ០៨ ឆ្នាំ២០២២ នៅចំណុចផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខណៈដែលម្ចាស់ទុកម៉ូតូចោល រវល់រៀបចំអីវ៉ាន់លក់ដូរទុកដាក់ដោយមិនបានចាក់សោរក។

សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០ ២២នេះបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហើយហើយបានបានឆែកមើលកាមេរ៉ាសុវត្ថិភាពជាប់ ចំណុចកើតហេតុនិងបានកំណត់មុខសញ្ញាជនសង្ស័យមាន ឈ្មោះហៅក្រៅ (អាកំពីញរាជ) ជាអនិតិជន អាយុ ១៤ឆ្នាំ បានធ្វើស កម្មភាពកាច់កម៉ូតូជនរងគ្រោះយកទៅលាក់ទុកផ្ទះរបស់ម្ដាយមីងនៅចំណុចខាងក្រោយផ្សារលើស្ថិតក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង។
ក្រោយពីបានស្រាវជ្រាវ នៅចំណុចក្រោយផ្សារលើ ត្រូវបានម្តាយមីងរបស់ជនសង្ស័យ រាយការណ៍មកសមត្ថកិច្ច និងបានប្រគល់ម៉ូតូនោះជូនសមត្ថកិច្ចភ្លាមៗវិញ ហើយសមត្ថកិច្ចបានប្រគល់ម៉ូតូនោះ ជូនម្ចាស់ឈ្មោះ រ៉ុន សារុំ ភេទប្រុស អាយុ៦៩ ឆ្នាំ រស់នៅភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង វិញហើយ។
ក្រោយពេលកើតហេតុជនង្ស័យបានរត់គេចខ្លួនបាត់បច្ចុប្បន្ន ដោយសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងកំពុងបន្តការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យតាមផ្លូវច្បាប់៕
អត្ថបទ៖ ឈៀងថារិទ្ធ

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៧ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C