Connect with us

កីឡា

ថវិកា​ជាង​១.៤០០​លាន​រៀល​ប្រគល់​ជួន​ម្ចាស់​មេដាយ​កីឡា​៣​ប្រភេទ​នៃ​ការប្រកួត​ជើងឯក​លើក​ឆាក​អន្តរជាតិ

បានផុស

នៅ

កីឡាករ​-​កីឡាការិនី ៣​ប្រភេទ​កីឡា រួមមាន​កីឡា​ប៉េតង់ វ៉ូ​វី​ណា​ម និង​តុង​ហ្គី​ល​ម៉ូ​ដូ ដែល​ទទួលបាន​ជយលាភី​មេដាយ​ពី​ការប្រកួត​លើ​ឆាក​អន្តរជាតិ​ក្នុង​ឆ្នាំ​២០១៩​កន្លងមក​នោះបាន​ទទួល​ប្រាក់រង្វាន់​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៣​ធ្នូ​២០២០​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ សប្បាយ​ណា អនុរដ្ឋលេខាធិការ និង លោក​ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ តំណាង​លោក ស សុខា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​នាំយក​ប្រាក់រង្វាន់ លើកទឹកចិត្ត​សរុប​ចំនួន​១.៤០០​លាន​រៀល មក​ប្រគល់ជូន​ដល់​កីឡាករ​កីឡាការិនី​៣​ប្រភេទ​កីឡា រួមមាន​កីឡា​ប៉េតង់ វ៉ូ​វី​ណា​ម និង​តុង​ហ្គី​ល​ម៉ូ​ដូ ២០១៩​នា​ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ​២០២០ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា។

លោក ហ៊ុន សាមុត ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា បាន​ឲ្យ​ដឹងថា សម្រាប់​ប្រាក់រង្វាន់​លើកទឹកចិត្ត ដែល​ត្រូវប្រគល់​ដល់​កីឡា​៣​ប្រភេទ កីឡា​ប៉េតង់ វ៉ូ​វី​ណា​ម និង​តុង​ហ្គី​ល​ម៉ូ​ដូ​ក្នុង​ទឹកប្រាក់​សរុប​ជាង​១.៤០០​លាន​រៀល ពី​ការចូលរួម​ការប្រកួត​កីឡា​កម្រិត​អាស៊ី​និង​ពិភពលោក ។
​សម្រាប់​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី​៣​ឆ្នាំ​២០១៩ “The 3rd Asian Patanque Championships 2019 Hanoi នៅ​ប្រទេស​វៀតណាម​នោះ ក្រុម​កីឡាករ​-​កីឡាការិនី​កម្ពុជា​ដណ្តើម​មេដាយមាស​៤​គ្រឿង មេដាយប្រាក់​១​គ្រឿង និង មេដាយសំរិទ្ធ​១​គ្រឿង​។


ចំណែក​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ទទួលបាន​មេដាយសំរិទ្ធ​៣ ពី​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​កម្រិត​ពិភពលោក​នៅ​កូរ៉េខាងត្បូង។

ចំពោះ​ក្រុម​កីឡាករ​-​កីឡាការិនី​វ៉ូ​វី​ណា​ម​កម្ពុជា ដណ្តើម​មេដាយ​៣១​គ្រឿង នៃ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​ពិភពលោក លើក​ទី​៦ “The 6th WVVF World Vovinam Championships 2019” ដែល​កម្ពុជា​ទទួល​រៀបចំ​ធ្វៀ​ជា​ម្ចាស់ផ្ទះ ។​ក្នុងនោះ មាន​មេដាយមាស​៩​គ្រឿង មេដាយប្រាក់​១០​គ្រឿង​និង​មេដាយសំរិទ្ធ​១២​គ្រឿង​។​ក្រៅពី​កីឡាករ​-​កីឡាការិនី នៅមាន​គ្រូបង្វឹក និង គ្រូ​ជំនួយ របស់​ប្រភេទ​កីឡា​ទាំង​៣​នោះ ក៏បាន​ទទួល​រង្វាន់​លើកទឹកចិត្ត​ដែរ ៕
ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម