Connect with us

កីឡា

នាម​ជា​ប្រធាន​អាស៊ាន​កម្ពុជា រៀបចំ​សិក្ខាសាលា​ចំនួន​២ ដើម្បី​ជំរុញ​ការអភិរក្ស និង​អភិវឌ្ឍន៍​កីឡា​ប្រពៃណី​ក្នុង​តំបន់

បានផុស

នៅ

ក្នុងឋានៈ​កម្ពុជា ជា​ប្រធាន​អាស៊ាន ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​សិក្ខាសាលា​ចំនួន​២ ដើម្បី​ជំរុញ​ការអភិរក្ស និង​អភិវឌ្ឍន៍​កីឡា​ប្រពៃណី​ក្នុង​តំបន់​អាស៊ាន ហើយ​ប្រែក្លាយ​កីឡា​ប្រពៃណី ទៅជា​កីឡា​ទំនើប ដើម្បី​បញ្ចូល​ក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ​នានា ទាំង​ការប្រកួត​កីឡា​ស៊ី​ហ្គេម កីឡា​អាស៊ី និង​កីឡា​អូឡាំពិក​ជាដើម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាសាលា​នេះ បាន​ប្រារព្ធ​ពិធី​បើក​នៅ​សណ្ឋាគារ​សុខា រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០២២ ក្រោម​វត្តមាន​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​មានការ​ចូលរួម​ពី​តំណាង​ក្រសួង​-​ស្ថាប័ន នៃ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន ពិសេស​ក៏មាន​ការចូលរួម​មតិ ពី​សំណាក់​តំណាង​អង្គការសហប្រជាជាតិ (UNESCO) ផងដែរ​។

សិក្ខាសាលា​នេះ បែង​ចែកជា​ពីរ​ផ្នែក ទី​១-​សិក្ខាសាលា​ស្ដីពី​ការអភិរក្ស និង​អភិវឌ្ឍន៍​កីឡា​ប្រពៃណី​ក្នុង​តំបន់​អាស៊ាន ធ្វើឡើង​រយៈពេល ២​ថ្ងៃ នៅ​ថ្ងៃទី​០៨-០៩ ខែសីហា និង​ទី​២-​សិក្ខាសាលា​ស្ដីពី​ការអភិវឌ្ឍ​តំបន់​ហាត់ប្រាណ និង​លេង​កីឡា​នៅ​តំបន់​អាស៊ាន ធ្វើឡើង​រយៈពេល ២​ថ្ងៃ​ដូចគ្នា នា​ថ្ងៃទី​១០-១១ ខែសីហា នៅ​សណ្ឋាគារ​សុខា​។​

«​គោលបំណង​ធំ នៃ​សិក្ខាសាលា​នេះ គឺ​ដើម្បី​លើកកម្ពស់​អត្ដ​សញ្ញាណ​អាស៊ាន តាមរយៈ​កីឡា​ប្រពៃណី​ទាំងអស់គ្នា ដែល​ប្រទេស​ទាំងអស់ ក៏ដូចជា​អាស៊ាន គឺមាន​កីឡា​ប្រពៃណី​រៀងៗ​ខ្លួន គ្រាន់​តែមាន​តិច ឬ​ច្រើន​។ អ៊ីចឹង យើងទាំងអស់គ្នា រួមគ្នា​ដើម្បី​អភិរក្ស​អ្វីដែល​យើង​មាន​ពីមុនមក ហើយ​អភិរក្ស​វា​ឲ្យ​ក្លាយជា​កីឡា​ទំនើប ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​នានា ដូចជា​ស៊ី​ហ្គេម ឬ​អាស៊ី ឬ​អូឡាំពិក​ជាដើម​។ ក្នុងនោះដែរ កម្ពុជា​យើង ឆ្នាំ​២០២៣ ដែល​យើង​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២ ក៏​យើង​មាន​គោលបំណង​ចង់បាន គឺ​ការបញ្ចូល​កីឡា​ប្រពៃណី​របស់​យើង​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ទទួលបាន​ការគាំទ្រ​ពី​ប្រទេស​អាស៊ាន​ផងដែរ ដូចជា​កីឡា​គុន​ខ្មែរ ល្បុក្កតោ ចំបាប់ និង​ទូក​ប្រពៃណី​ជាដើម​»​។ នេះ​បើតាម​ការបញ្ជា​ក់ដោយ លោក អ៊ុក ឌី​វ៉ង់ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កីឡា​៕

អត្ថបទ ​៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

កសិករដាំល្ងនៅស្រុកភ្នំព្រឹក ត្អូញត្អែរពីរឿងល្ងខូចដោយសារអាកាសធាតុក្តៅខ្លាំង

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

លោក ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋធ្ងន់ធ្ងរ

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ២៣ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ១៤ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ២៤ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

ព័ត៌មានជាតិ១៤ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

Sokha Hotels

ព័ត៌មានពេញនិយម