កីឡា
ផ្សាយផ្ទាល់ទាំង៤គូ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិថ្ងៃស្អែក
ការប្រកួតជើងទី២ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៦ ឆ្នាំ២០២២នឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែសីហា នេះនៅទីលានផ្សេងៗគ្នា ហើយអ្នកគាំទ្រអាចស្វែងរកការទស្សនាតាមរយៈផ្សាយផ្ទាល់បាន ប្រសិនបើមិនបានទៅទស្សនាផ្ទាល់។

- ព្រះខ័នរាជស្វាយរៀង vs សូលទីឡូអង្គរ ផ្សាយផ្ទាល់តាម BTV
ការប្រកួតនៅថ្ងៃទី១០ ខែសីហាស្អែកនេះមាន៤គូគឺ ព្រះខ័នរាជស្វាយរៀង បើកទ្វារកីឡដ្ឋានរបស់ខ្លួននៅខេត្តស្វាយរៀង ស្វាគមន៍ក្រុមមកពីខេត្តសៀមរាប សូលទីឡូអង្គរ វេលាម៉ោង៦:៣០នាទីល្ងាច។ កាលពីជើងទី១ ព្រះខ័នរាជស្វាយរៀងបានយកឈ្នះសូលទីឡូអង្គរដោយលទ្ធផល ០-១ប៉ុណ្ណោះ។ ការប្រកួតនេះផ្សាយផ្ទាល់តាមរយៈ BTV។

- វិសាខា vs ក្រុមបាល់ទាត់សៀមរាប ផ្សាយផ្ទាល់តាម BTV
វេលាម៉ោង៣:៣០នាទីរសៀល វិសាខា បើកទ្វារកីឡដដ្ឋាន ព្រីនស៍ ដើម្បីស្វាគមន៍ក្រុមបាល់ទាត់សៀមរាប។ កាលពីជើងទី១ វិសាខា បានយកឈ្នះដោយលទ្ធផល ៦-០ នៅទឹកដីខេត្តសៀមរាប។ ការប្រកួតនេះផ្សាយផ្ទាល់តាមរយៈ BTV។

- ណាហ្គាវើលដ៍ vs អាស៊ីអឺរ៉ុប ផ្សាយផ្ទាល់តាម BTV
ម៉ោងដំណាលគ្នានេះ ណាហ្គាវើលដ៍ ត្រូវប្រកួតជាមួយ អាស៊ី អឺរ៉ុប យូណាយធីត នៅកីឡដ្ឋាន អេអ៊ីយូ ស្ពតផាក។ កាលពីជើងទី១ ណាហ្គាវើលដ៍បានយកឈ្នះអាស៊ីអឺរ៉ុប ដោយលទ្ធផល ៤-០។ ការប្រកួតនេះផ្សាយផ្ទាល់តាមរយៈ BTV។

- បឹងកេត vs អាយអេសអាយ ដង្កោសែនជ័យ ផ្សាយផ្ទាល់តាមផេក Hun Sen Cup
ចំណែកក្លឹបដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ បឹងកេត បើកទ្វារកីគដ្ឋានខេមូឌាអ៊ែវ៉េវេលាម៉ោង៣:៣០នាទីរសៀលដែរដើម្បីស្វាគមន៍ក្រុមនៅភ្នំពេញជាមួយគ្នាអាយអេសអាយ ដង្កោសែនជ័យ។ កាលពីជើងទី១ បឹងកេតបានយកឈ្នះដោយលទ្ធផល ២-០។ ការប្រកួតនេះផ្សាយផ្ទាល់តាមរយៈផេក Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន។

នៅថ្ងៃទី១៧ ខែសីហា នឹងមានការប្រកួត៤គូទៀតសម្រាប់ជើងទី២។ ក្រុមដែលទទួលបានជ័យជម្នះនឹងឡើងទៅវគ្គ៨ក្រុមចុងក្រោយដែលនឹងត្រូវប្រកួតនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ខាងមុខ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


