ព័ត៌មានអន្ដរជាតិ
ប្រទេសអាស៊ីអាគ្នេយ៍មួយទៀតហាមឃាត់អ្នកធ្វើដំណើរមកពីអង់គ្លេស ពាក់ព័ន្ធកូវីដក្លាយពូជថ្មី
សារាចរមួយដែលចេញដោយក្រុមការងាកូវីដ ១៩ របស់ប្រទេសឥណ្ឌូនេស៊ីនៅសប្តាហ៍នេះបាននិយាយថា ឥណ្ឌូណេស៊ីបានហាមឃាត់អ្នកធ្វើដំណើរមកពីអង់គ្លេស និងរឹតបន្តឹងច្បាប់សម្រាប់អ្នកដែលធ្វើដំណើរមកពីអឺរ៉ុប និងអូស្រ្តាលីដើម្បីព្យាយាមកំណត់ការរីករាលដាលនៃវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មី ។

សារាចរបន្តថា ជនបរទេសដែលធ្វើដំណើរមកពីអង់គ្លេសជាប្រទេសដែលវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មីកំពុងរីករាលដាលយ៉ាងឆាប់រហ័សនឹងមិនត្រូវបានអនុញ្ញាតឲ្យចូលឡើយ ។
ចំណែកអ្នកធ្វើដំណើរមកពីអឺរ៉ុប និងអូស្រ្តាលីត្រូវតែនាំមកនូវលទ្ធផលធ្វើតេស្តអវិជ្ជមាន ហើយក៏ត្រូវបានគេពិនិត្យបន្ថែមទៀតផងដែរ នៅពេលមកដល់ ហើយបើទោះបីជាការធ្វើតេស្តនេះមានលទ្ធផលអវិជ្ជមានក៏ដោយក៏ត្រូវធ្វើចត្តាឡីស័ករយៈពេល ៥ ថ្ងៃ ។

លោក Doni Monardo ដែលជាប្រធានក្រុមការងារបានប្រាប់កិច្ចពិភាក្សាតាមវិទ្យុកាលពីថ្ងៃព្រហស្បតិ៍ថា ច្បាប់ថ្មីសម្រាប់អឺរ៉ុប និងអូស្រ្តាលីធ្វើឡើងបន្ទាប់ពីមានការរីករាលនៃវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មីនៅទីនោះ ហើយសារាចរនេះចូលជាធរមាន និងមានប្រសិទ្ធិភាពរហូតដល់ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២១ ។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីមានការរីករាលដាលនៃជំងឺកូវីដ ១៩ ដ៏អាក្រក់បំផុតនៅអាស៊ីអាគ្នេយ៍ដោយមានករណីឆ្លងសរុបចំនួន ៦៩២,៨៣៨ ករណី និងមានអ្នកស្លាប់ ២០,៥៨៩ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ទំនាយរបស់លោកយាយពិការភ្នែក Baba Vanga សម្រាប់ឆ្នាំ២០២១ ពិតជារន្ធត់

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន