Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន កំពុងបង្កហេតុនៅរោងចក្រនុយក្លេអ៊ែរ ហើយទម្លាក់កំហុសឲ្យ រុស្ស៊ី ពេលមេ UN ទៅដល់

បានផុស

នៅ

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួនមិនបានដាក់ពង្រាយអាវុធធុនធ្ងន់នៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នោះទេ ហើយបានចោទប្រកាន់ទៅទីក្រុងកៀវវិញថា កំពុងឆ្លៀតឱកាសបង្កហេតុនៅរោងចក្រមួយនេះ ជាពិសេសអំឡុងពេលការធ្វើដំណើររបស់លោក Antonio Guterres ទៅកាន់ប្រទេសអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា “កងទ័ពរុស្ស៊ីមិនមានអាវុធធុនធ្ងន់ឡើយ ទាំងនៅលើទឹកដីរបស់រោងចក្រ ក៏ដូចជានៅតំបន់ជុំវិញនោះ ។ យើងមាន​តែ​អង្គភាព​យាមកាមរោងចក្រនេះប៉ុណ្ណោះ” ។

ចំណែកពាក់ព័ន្ធនឹងការចោទប្រកាន់ថា កងកម្លាំងរុស្ស៊ីបាននឹងកំពុងបាញ់ផ្លោងលើទឹកដីទឹកដីរបស់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia, ក្រសួងបាននិយាយថា ទីក្រុងកៀវទៅវិញទេដែលកំពុងរៀបចំផែនការ “បង្កហេតុ” ជាពិសេសក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកលោក Antonio Guterres ប្រធានអង្គការសហប្រជាជាតិ (UN) ទៅកាន់ប្រទេសអ៊ុយក្រែន ។

ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងទៀតថា ក្រោយមករដ្ឋាភិបាលទីក្រុងកៀវនឹងបង្វែរស្ថានភាពនេះធ្វើជាលេសដើម្បីចោទប្រកាន់ និងទម្លាក់កំហុសលើរដ្ឋាភិបាលទីក្រុងមូស្គូថា បានបំផ្លិចបំផ្លាញ ក៏ដូចជាបង្កគ្រោះមហន្តរាយដល់រោងចក្រថាមពលនុយក្លេអ៊ែរមួយនេះ ។

ជាចុងក្រោយក្រសួងបញ្ជាក់ថា អ៊ុយក្រែនកំពុងដាក់ពង្រាយកងកម្លាំងនៅក្នុងតំបន់នេះ ហើយគ្រោងនឹងបើកការវាយឆ្មក់ដោយប្រើកាំភ្លើងធំលើរោងចក្រ Zaporizhzhia ពីទីក្រុង Nikopol នៅថ្ងៃសុក្រនេះ នៅពេលដែលលោក Guterres ចុះទៅទីក្រុងកំពង់ផែ Odesa ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ មេ UN ប្រាប់គោលបំណងទៅ អ៊ុយក្រែន លើកនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម