កីឡា
កំពុងលេចធ្លោក្នុងពានសម្តេចតេជោ តើ ចន្ថា ចន្ធាកា មានប្រវត្តិយ៉ាងណា?
ចន្ថា ចន្ធាកា ជាខ្សែប្រយុទ្ធកំពុងលេចធ្លោម្នាក់ដែលជួយក្លឹបអគ្គិសនីកម្ពុជាឈរលើកំពូលតារាងនៃជម្រើសជើងឯកលីគទី២ និងឡើងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២។

សម្រាប់អាជីពបាល់ទាត់ ចន្ថា ចន្ធាកា មិនសូវទទួលបានការជំរុញលើកទឹកចិត្តប៉ុន្មានពីក្រុមគ្រួសារឡើយកាលពីដំបូង ដោយសារពួកគាត់ចង់ឲ្យរូបគេផ្តោតលើការសិក្សាច្រើនជាង ប៉ុន្តែក្តីស្រឡាញ់នៅក្នុងបាល់ទាត់របស់គេពិតជាធំធេង និងមិនអាចកាត់ថ្លៃបាន។
ចន្ថា ចន្ធាកា បានរៀបរាប់ថា តាំងពីក្មេងតូចមក រូបគេតែងតែលេងបាល់ទាត់តាមដងផ្លូវ និងដើរលេងបាល់ទាត់ជាមួយមិត្តភក្តិតាមភូមិឃុំស្ទើររាល់ថ្ងៃ បើទោះជាថ្ងៃរៀនក៏រូបគេចោលសាលាទៅលេងបាល់ទាត់ដែរ។ មុនពេលទទួលបានឱកាសលេងនៅក្លឹបលក្ខណៈអាជីពអគ្គិសនីកម្ពុជាដើមឆ្នាំ២០២០ រូបគេបានលេងឲ្យក្រុមហ្វូតសាលជាច្រើនដូចជា Down Town, ឱម៉ាល់, មហាកាម្យូរ៉ាជាដើម។ រូបគេក៏ធ្លាប់ជាប់ក្នុងក្រុមហ្វូតសាលជម្រើសកម្ពុជាទៅប្រកួតនៅប្រទេសឥណ្ឌូនេស៊ី។

«ថ្ងៃមួយ ប្រហែលជាឆ្នាំ២០១១ ខ្ញុំបានទៅមើលការប្រកួតលីគ។ ពេលនោះធ្វើឲ្យខ្ញុំមានក្តីស្រមៃចង់លេងកម្រិតអាជីព។ ខ្ញុំក៏កាន់តែខំប្រឹងលេងបាល់ទាត់ខ្លាំងឡើង ប៉ុន្តែខ្ញុំពិបាកក្នុងការហ្វឹកហាត់ណាស់ ព្រោះអ្នកផ្ទះខ្ញុំទាំងម៉ាក់ ទាំងបងស្រី អត់ឲ្យខ្ញុំលេងបាល់ទេ។ ពួកគាត់ខ្លាចខ្ញុំមានរបួសបាក់ដៃបាក់ជើងអីជាដើម ពិសេសពួកគាត់ឲ្យខំប្រឹងរៀនសូត្រ»។ ចន្ធាកាបានប្រាប់។
ខ្សែប្រយុទ្ធអគ្គិសនីកម្ពុជារូបបនេះបន្តថា ៖«ប៉ុន្តែពេលខ្លះ ខ្ញុំអត់ទៅរៀន តែទៅលេងបាល់។ មិនមែនពេលខ្លះស្ទើរតែរាល់ថ្ងៃ។ អាយុប្រហែលជា១៤ឆ្នាំ ខ្ញុំបានចូលហ្វឹកហាត់ជាមួយយុវជនព្រះខ័នរាជស្វាយរៀង។ ខ្ញុំបានដើរចម្ងាយប្រហែល៦ទៅ៧គីឡូពីផ្ទះទៅហាត់។ រឿងដែលខ្ញុំចាំអត់ភ្លេចគឺ ពេលចេញពីរៀន ខ្ញុំលួចទៅលេងបាល់ តែម៉ាក់ដឹង គាត់បានទៅស្តីឲ្យ រករឿងដល់កន្លែងលេង។ ពេលខ្លះ ខ្ញុំអត់ហ៊ានយកខោវ ស្បែកជើងទៅផ្ទះទេគឺយកទៅផ្ញើជាមួយមិត្តភក្តិ»។
ចន្ថា ចន្ធាកា ធ្លាប់បានហ្វឹកហាត់ជាមួយយុវជនព្រះខ័នរាជស្វាយរៀងប្រហែលជាកន្លះឆ្នាំ ប៉ុន្តែដោយសារចំឆ្នាំដែលរូបគេត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងត្រូវបានក្រុមគ្រួសារបង្ខំផងនោះ រូបគេបានឈប់ពីបាល់ទាត់ប្រហែលជាកន្លះឆ្នាំដើម្បីប្រឹងសិក្សាសម្រាប់ប្រឡង។

បន្ទាប់ពីបាលចូលរួមជាមួយក្លឹបអគ្គិសនីកម្ពុជា កីឡាករដែលមានដើមកំណើតនៅក្រុងភ្នំពេញទទួលបានឱកាសបង្ហាញខ្លួនលើទីលានជាញឹកញាប់ទាំងក្នុងការប្រកួតលីគ និងពានសម្តេចតេជោ ហ៊ុន សែន។
ជាពិសេសនៅរដូវកាល២០២២ រូបគេបានបង្ហាញខ្លួនជម្រើសដំបូងស្ទើរមិនដាច់ និងស៊ុតបញ្ចូលទីជាញឹកញាប់ដែលជួយអគ្គិសនីកម្ពុជាឈរលើកំពូលតារាងលីគទី២ និងឡើងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Hun Sen Cup។
ក្តីស្រមៃធំបំផុតរបស់ ចន្ថា ចន្ធាកា គឺជាប់ជម្រើសជាតិកម្ពុជា និងអាចបង្ហាញខ្លួនលើទីលានប្រកួតចំពោះមុខអ្នកគាំទ្រកម្ពុជា៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ