ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ វង្ស ពិសេន ស្នើទៅសម្តេច ទៀ បាញ់ លុបឈ្មោះ សាន ប៊ុនធឿន និងហ៊ត ប៉ូ ចេញពីកងទ័ព
លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃចន្ទនេះ បានធ្វើសំណើ ២ ដាច់ដោយឡែកពីគ្នាទៅកាន់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដើម្បីស្នើសុំដាក់ឈ្មោះលោក សាន ប៊ុនធឿន និងលោក ហ៊ត ប៉ូ ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ។ ការស្នើនេះ ធ្វើឡើងក្រោយសម្តេចតេជោ ហ៊ុន សែន បានចារយល់ព្រមលើសំណើរបស់បញ្ជាការដ្ឋានអង្គរក្សឲ្យដកបុគ្គលទាំង២នាក់នេះ។

តាមលិខិតស្នើសុំនេះ លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន បានជម្រាបប្រាប់សម្តេចពិជ័យសេនាថា មូលហេតុនៃការស្នើលុបឈ្មោះបុគ្គលទាំង២នាក់នេះ គឺដោយសារតែពួកគេបានធ្វើឲ្យប៉ះពាល់ដល់វិន័យ និងកិត្តិយសរបស់កងយោធពលខេមរភូមិន្ទយ៉ាងធ្ងន់ធ្ងរ។
គួររំលឹកថា ការស្នើសុំលុបឈ្មោះនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រតិកម្មខ្លាំងៗ និងបានបញ្ជាឲ្យលុបឈ្មោះលោក សាន ប៊ុនធឿន ចេញក្របខណ្ឌកងទ័ព។ នេះ គឺដោយសារតែលោក សាន ប៊ុនធឿន បានផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកទាំងស្រវឹង ហើយជេរគេជេរឯង និងបោកចានថែមទៀតក្នុងពេលកំពុងផ្សាយផ្ទាល់នោះ។

តាមរយៈទំព័រហ្វេសប៊ុក សម្តេចតេជោ បានសរសេរថា៖ «ចរិតពាលរបស់សាន ប៊ុនធឿន ប្រាកដជាមិនអាចកែប្រែបានឡើយ។ ដើម្បីជួយដល់សាន ប៊ុនធឿននិងប្រពន្ធកូន ខ្ញុំ និងភរិយាបានជួយលុយ ដើម្បីសាន ប៊ុនធឿន ទិញផ្ទះនៅ ថែមទាំងផ្តល់លុយជូន សាន ប៊ុនធឿន ៥០០ដុល្លារក្នុងមួយខែតាំងពីឆ្នាំ២០១៨មក។ ខ្ញុំធ្លាប់បានអប់រំសាន ប៊ុនធឿន កុំឱ្យស៊ីផឹកជេរបញ្ចោរ តែចរិតមនុស្សនេះកែមិនឡើងឡើយ។ ដើម្បីជៀសវាងនូវការយល់ច្រឡំណាមួយកើតឡើង ថ្ងៃនេះ ខ្ញុំបានបញ្ជាឱ្យមេបញ្ជាការអង្គរក្សស្នើសុំបណ្តេញ សាន ប៊ុនធឿនចេញពីក្របខណ័្ឌកងទ័ព»៕
ដោយ៖ វណ្ណ សុគន្ធា


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


