កីឡា
៣ប្រកួត រកបាន៣គ្រាប់ ចន្ធាកា កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង
ខ្សែប្រយុទ្ធ ចន្ថា ចន្ធាកា របស់ក្លឹបអគ្គិសនីកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ បន្ទាប់ពីរូបគេលេង៣ប្រកួតចុងក្រោយរកបាន៣គ្រាប់ និងជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំការប្រកួត២ដង ក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងលីគទី២។

សម្រាប់ការប្រកួតចុងក្រោយបំផុតកាលពីថ្ងៃទី២៤ ខែសីហា ម្សិលមិញនេះ ម្ចាស់អាវលេខ៧ ចន្ថា ចន្ធាកា បានស៊ុតប៉េណាល់ទីជោគជ័យជួយឲ្យអគ្គិសនីកម្ពុជាតាមស្មើព្រះខ័នរាជស្វាយរៀង ១-១ នៅនាទី៨៧ ក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៦ វគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពី សឿយ វិសាល ស៊ុតឲ្យព្រះខ័នរាជស្វាយរៀង នាំមុខ ០-១ នៅនាទីទី៣៦។
នៅក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដដែលនេះ ក្នុងវគ្គ១៦ក្រុមចុងក្រោយ ចន្ថា ចន្ធាកា បានស៊ុតចូល១គ្រាប់នៅនាទី៧០ ជួយឲ្យ អគ្គិសនីកម្ពុជា នាំមុខ គិរីវង់សុខសែនជ័យ ០-១ កាលពីថ្ងៃទី១៧ ខែសីហា ប៉ុន្តែគិរីវង់សុខសែនជ័យ តាមស្មើ ១-១ ដោយកីឡាករ លី មស្លីម នៅនាទី៨៣។
យ៉ាងណា សរុបទាំងពីរជើង អគ្គិសនីកម្ពុជា ឈ្នះ ៤-៣ ដើម្បីឡើងមកកាន់វគ្គ៨ក្រុមចុងក្រោយ។ សម្រាប់ការប្រកួតជើងទី២នេះ រូបគេបានជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំការប្រកួត។
កាលពីថ្ងៃទី២១ ខែសីហា កន្លងទៅនេះ ចន្ថា ចន្ធាកា ស៊ុតបាន១គ្រាប់ជួយឲ្យ អគ្គិសនីកម្ពុជា យកឈ្នះក្រុម សូលទីឡូអង្គរ ដោយលទ្ធផល ១-០ ក្នុងសប្តាហ៍ទី១៦ នៃលីគកម្ពុជាទី២។ ការប្រកួតនេះរូបគេបានក្លាយជាកីឡាករឆ្នើមប្រចាំការប្រកួត និងរួមចំណែកជួយឲ្យអគ្គិសនីកម្ពុជាឈរលើកំពូលតារាងដែលមាន៣៨ពិន្ទុ តាមរយៈការប្រកួតឈ្នះ១២ ស្មើ២ និងចាញ់២។

ចន្ថា ចន្ធាកា មានប្រភពចេញពីក្មេងតែងតែលេងបាល់ទាត់តាមដងផ្លូវ និងដើរលេងបាល់ទាត់ជាមួយមិត្តភក្តិតាមភូមិឃុំស្ទើររាល់ថ្ងៃ បើទោះជាថ្ងៃរៀនក៏រូបគេចោលសាលាទៅលេងបាល់ទាត់ដែរ។ មុនពេលទទួលបានឱកាសលេងនៅក្លឹបលក្ខណៈអាជីពអគ្គិសនីកម្ពុជាដើមឆ្នាំ២០២០ រូបគេបានលេងឲ្យក្រុមហ្វូតសាលជាច្រើនដូចជា Down Town, ឱម៉ាល់, មហាកាម្យូរ៉ាជាដើម។ រូបគេក៏ធ្លាប់ជាប់ក្នុងក្រុមហ្វូតសាលជម្រើសកម្ពុជាទៅប្រកួតនៅប្រទេសឥណ្ឌូនេស៊ី៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


