Connect with us

ព័ត៌មានអន្ដរជាតិ

ស្ថានភាពប្រទេសថៃរយៈពេល ៨ ឆ្នាំ ក្រោមការដឹកនាំរបស់លោក ប្រាយុទ្ធ ចាន់អូចា

បានផុស

នៅ

តុលាការធម្មនុញ្ញថៃបានបោះឆ្នោត ៥ ទល់ ៤ ដើម្បីបញ្ជាឲ្យព្យួរលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ពីតួនាទី ខណៈការបញ្ជានេះ​បាន​កើត​ឡើង ​បន្ទាប់​ពីតុលាការបានយល់ព្រម​ទទួល​យក​ញត្តិសុំឲ្យធ្វើ​សេចក្តី​សម្រេច​លើ​ការ​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​រយៈពេល ៨ ឆ្នាំ​របស់​លោក ប្រាយុទ្ធ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះតើស្ថានភាពប្រទេសថៃក្នុងរយៈពេល ៨ ឆ្នាំក្រោមការដឹកនាំរបស់លោក ប្រាយុទ្ធ ចាន់អូចា ទទួលបានផ្លែផ្កា ឬផលអវិជ្ជមានយ៉ាងណានោះ?

ការវាយ​តម្លៃ​ពីស្ថានភាព​នយោបាយ សេដ្ឋកិច្ច សេរីភាព និង​សុខភាព​សាធារណៈ​ក្នុង​ប្រទេស​ថៃពីរបាយការណ៍ចុងក្រោយបំផុតក្នុងឆ្នាំ ២០២១-២០២២ នៅពេលដែលលោក ប្រាយុទ្ធ ចាន់អូចា ចូលកាន់តំណែងនាយករដ្ឋមន្ត្រីជាលើកដំបូងក្នុងឆ្នាំ ២០១៤ ពោលក្នុងរយៈពេល ៨ ឆ្នាំកន្លងមកនេះ គឺមានទាំងផលវិជ្ជមាន និងអវិជ្ជមាន ។

ស្ថានភាព​នយោបាយ ក៏ដូចជាស្ថានភាពសេរីភាព និងលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសថៃ​ ​ក្នុង​អំឡុង​ពេល​លោក ប្រាយុទ្ធ ចាន់អូចា ចាប់​ផ្ដើមចូល​កាន់​តំណែង​ជា​មេ​ដឹក​នាំ​ប្រទេស​រហូត​ដល់​បច្ចុប្បន្ន នៅមានកម្រិតទាបនៅឡើយ ប៉ុន្តែភាពលេចធ្លោជាវិជ្ជមាន គឺការគ្រប់គ្រងសុខភាពសាធារណៈរបស់ប្រទេសថៃ ជាពិសេសការដោះស្រាយវិបត្តិជំងឺកូវីដ ១៩ ជាប់ចំណាត់ថ្នាក់ទី ៥ នៅលើពិភពលោក ។

វិទ្យាស្ថានអាមេរិក (The Heritage Foundation) ដែលជាវិទ្យាស្ថានគិតគូរ​អំពី​គោល​នយោបាយ​សាធារណៈ​នៅ​ទីក្រុង​វ៉ាស៊ីនតោន បានដាក់ពិន្ទុសេរីភាពសេដ្ឋកិច្ចរបស់ប្រទេសថៃក្នុងឆ្នាំ ២០២២ នេះគឺក្នុងកម្រិត​​មធ្យម ពោលជាប់ចំណាត់ថ្នាក់ទី ៧០ ក្នុងចំណោមប្រទេស ១៨៤ ជុំវិញពិភពលោក និងជាប់ចំណាត់ថ្នាក់ទី ១៣ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងចំណោមប្រទេសចំនួន ៣៩

បើប្រៀបធៀបទៅនឹងសន្ទស្សន៍ដូចគ្នានៅក្នុងរបាយការណ៍ដែលបានវាយតម្លៃប្រទេសថៃក្នុងឆ្នាំ ២០១៤ បន្ទាប់ពីរដ្ឋប្រហារថ្មីៗ, ប្រទេស​ថៃ​មាន​ពិន្ទុ​សេរីភាពខាង​សេដ្ឋកិច្ច​នៅ​លំដាប់​ទី​ ៧៥ ​ក្នុង​ចំណោម​ប្រទេស​ទាំងអស់​ជុំវិញ​ពិភពលោក និងជាប់ចំណាត់ថ្នាក់ទី ១២ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងចំណោម ៤២ ប្រទេស ។

សន្ទស្សន៍សេរីភាពខាងសេដ្ឋកិច្ចប្រចាំឆ្នាំ ២០២២ និយាយថា ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ សេដ្ឋកិច្ចរបស់ថៃ បានផ្លាស់ប្តូរពីកំណើនខ្លាំងក្នុងឆ្នាំ ២០១៧ និង ២០១៨ ទៅជាកំណើនយឺតក្នុងឆ្នាំ ២០១៩ និងបានធ្លាក់ចុះនៅឆ្នាំ ២០២០ ប៉ុន្តែបានងើបឡើងវិញនៅឆ្នាំ ២០២១ ។

ដោយឡែកអង្គការ Freedom House គឺជាអង្គការមិនស្វែងរកប្រាក់កម្រៃដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានវាយតម្លៃថា សេរីភាពរបស់ប្រទេសថៃបានជាប់ពិន្ទុ ២៩ លើ ១០០ ដែលទាបជាងពិន្ទុឆ្នាំ ២០២១ និង​បាន​ចាត់ចំណាត់​ថ្នាក់ប្រទេស​ថៃ​ថា ​ជា​ប្រទេស​មិនមាន​សេរីភាព ខណៈដែលប្រទេសថៃ​បាន​ពិន្ទុ ​ ​សម្រាប់​សិទ្ធិ​នយោបាយ ក្នុង​ចំណោម ​៤០ ពិន្ទុ និងពិន្ទុ​ ២៤ លើ ​៦០ ​សម្រាប់​សេរីភាព​ពលរដ្ឋ ។

ប្រភពដដែលបន្តថា ការ​ធ្លាក់​ចុះខាង​លទ្ធិប្រជាធិបតេយ្យ និង​ការ​មិន​ពេញ​ចិត្ត​នឹង​តួនាទី​របស់​ស្ថាប័នរាជាធិបតេយ្យ​ក្នុង​ការ​គ្រប់​គ្រង​ប្រទេស​ថៃ បានបង្ក​ឲ្យ​មានការធ្វើ​បាតុកម្ម​តវ៉ាកាន់តែ​ធំឡើង​ ។ រដ្ឋាភិបាលបានឆ្លើយតបដោយប្រើវិធីផ្តាច់ការ រួម​ទាំង​ការ​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត ការ​គំរាមកំហែង ការ​ចោទ​ប្រកាន់ពីបទ​ប្រមាថ​ព្រះ​មហាក្សត្រ និងការធ្វើទុក្ខបុកម្នេញលើសកម្មជនជាដើម ។

របាយការណ៍សេរីភាពក្នុងពិភពលោកឆ្នាំ ២០២២ បាននិយាយថា “សេរីភាពសារព័ត៌មានត្រូវបានរឹតបន្តឹង ។ ដំណើរការផ្លូវច្បាប់គ្មានភាពយុត្តិធម៌ និងមាន​និទណ្ឌភាព​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​សកម្មជន” ។

គួរបញ្ជាក់ថា បន្ទាប់ពីលោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានព្យួរពីតួនាទីដោយតុលាការធម្មនុញ្ញកាលពីថ្ងៃពុធ ទី២៤ ខែសីហា លោកឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan បានក្លាយជានាយករដ្ឋមន្ត្រីចាំផ្ទះ ខណៈនាយក​រដ្ឋមន្ត្រី​ទី ​២ គឺ​លោក Wissanu Krea-ngam ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត និង គង់ សំអាន

ប្រភព ៖ VOA Thai

ចុចអាន ៖ តុលាការធម្មនុញ្ញថៃ ព្យួរតំណែង លោកប្រាយុទ្ធ ចាន់អូចា (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ៤ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ៥ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច៥ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

Sokha Hotels

ព័ត៌មានពេញនិយម