Connect with us

ព័ត៌មានជាតិ

អាជ្ញាធរចុះពិនិត្យ និងជួសជុលចំណោទផ្លូវលំចុះភ្នំតាអុក ក្នុងស្រុកបូទុមសាគរ ក្រោយរងការខូចខាតដោយសារទឹកហូរច្រោះ

បានផុស

នៅ

រៀងរាល់ឆ្នាំពេលភ្លៀងធ្លាក់ជោកជាំ ចំណោទផ្លូវលំចុះភ្នំតាអុក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ តែងជួបការខូចខាត ដោយសារកម្លាំងទឹកហូរច្រោះដាច់ផ្លូវ ធ្វើឲ្យប្រជាពលរដ្ឋលំបាកធ្វើដំណើរទៅមកជាខ្លាំង។ បញ្ហានេះ គេសង្កេតឃើញថា មានអាជ្ញាធរស្រុក ឃុំ ភូមិ និងសប្បុរសជនរួមគ្នា ចុះជួសជុលបឋមសម្រួលចរាចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានភាពលំបាក ធ្វើដំណើរងាយប្រឈមនឹងគ្រោះថ្នាក់ នៅចំណោទផ្លូវលំចុះភ្នំតាអុក នៅក្នុងភូមិតាអុក ភូមិតាមាឃ និងភូមិប្រទាល តែងតែរងការខូចខាតស្ទើរតែរាល់ឆ្នាំ ដោយសារតែបរិមាណទឹកភ្លៀងហូរកាត់ផ្លូវជាដុំៗ។

លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បានឲ្យដឹងនៅថ្ងៃទី ២៦ ខែសីហានេះថា រថយន្តធុនធំមួយចំនួន មិនអាចឡើងចំណោទដែលកំពុងខូចខាតបានទេ។ រីឯរថយន្តតូចវិញ ខ្លះកល់ទ្រូងពាក់កណ្តាលចំណោទក៏មាន គ្រាផ្លូវលំមួយខ្សែនេះមានសារៈដល់ការធ្វើដំណើរ និងដឹកជញ្ចូនទំនិញជលផលកសិកម្ម។

តែទោះយ៉ាងណា លោកអភិបាលស្រុកបូទុមសាគរ កាលពីថ្ងៃទី ២៥ ខែសីហាម្សិលមិញ បានដឹកនាំមេឃុំអណ្តូងទឹក មេភូមិទាំង ៣ ប្រជាពលរដ្ឋ ព្រមទាំងសប្បុរសជន ចុះពិនិត្យ និងជួសជុលដោយទិញថ្មក្រារ៉ែតមកក្រាលលើគ្រួសក្រហម នៅចំណុចជម្រាលចុះឡើងភ្នំអុកជាបណ្តោះអាសន្នសិន ដើម្បីសម្រួលដល់ការធ្វើដំណើរងាយស្រួល។

ក្រៅពីបញ្ហាចំណោទផ្លូវឡើងចុះភ្នំតាអុក ក៏មានដែលចំណោទនៅឃុំថ្មស រងការខូចខាតដូចគ្នាដោយអាជ្ញាធរពាក់ព័ន្ធពិនិត្យជួសជុលភ្លាមៗផងដែរ ដោយមិនទុកឲ្យប្រជាពលរដ្ឋលំបាក ឬគ្រោះថ្នាក់ពេលធ្វើដំណើរនោះទេ។

ប្រសិនបើលោក-អ្នក ធ្វើដំណើរពីកែងមហាវិថី សាយ ភូថង តាមផ្លូវលំក្រួសក្រហមមកដល់ចំណោទភ្នំតាអុក មានប្រវែងជិត ១០គីឡូម៉ែត្រ ហើយទៅដល់ឃុំថ្មសមានប្រវែងជាង ១០គីឡូម៉ែត្រទៀត ដោយផ្លូវមួយខ្សែនេះ ស្ថិតនៅក្រោមគម្រោងអភិវឌ្ឍន៍ជួសជុលថែទាំ របស់មន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម២៩ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម