ព័ត៌មានជាតិ
លោក វេង សាខុន ចុះនាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់កម្លាំងបញ្ជាការដែលចូលរួមដាំដើមឈើនៅតំបន់ភ្នំតាម៉ៅ
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានចុះទៅសួរសុខទុក្ខ ព្រមទាំងបាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់កងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងចូលរួមការដាំកូនឈើយ៉ាងសកម្មនៅតំបន់ភ្នំតាម៉ៅ តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២២នេះ។

លោក វេង សាខុន រួមជាមួយ លោក ម៉ុង ឫទ្ធី បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ដល់កងកម្លាំងដែលកំពុងចូលរួមដាំកូនឈើតាមបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន មានដូចជា អង្ករ ០៥តោន ជ្រូក១៦ក្បាល មាន់៧៥០ក្បាល ស៊ុតមាន់៧,២០០គ្រាប់ សាច់ប៉ាតេ ១០០គីឡូក្រាម សាច់ក្រក២៥៥គីឡូក្រាម ទឹកក្រូច១០០កេស ទឹកសុទ្ធ១០០កេស និងប្រេងម៉ាស៊ូត ៣,០០០លីត្រ។ សកម្មភាពចុះសួរសុខទុក្ខដល់កម្លាំងដាំកូនកូនឈើនេះ ស្ថិតក្រោមការដឹកនាំផ្ទាល់របស់ លោក ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានកងអង្គរក្ស។
ជាមួយគ្នានោះ លោក វេង សាខុន ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងដាំកូនឈើរបស់កងកម្លាំងអង្គរក្សរយៈពេល១៧ថ្ងៃកន្លងមក ព្រមទាំងថ្លែងអំណរគុណចំពោះលោក ម៉ុង ឫទ្ធី ដែលបានជួយឧបត្ថម្ភកូនឈើទាន់ពេលវេលា។ លោកក៏បានថ្លែងអំណរគុណដល់សមាគមន៍ចិញ្ចឹមសត្វនៅកម្ពុជា ដែលតែងតែឧបត្ថម្ភគ្រឿងបរិភោគជាបន្តបន្ទាប់ ដល់កងកម្លាំងដាំកូនឈើនៅភ្នំតាម៉ៅកន្លងមកផងដែរ៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២២ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន