Connect with us

KPT+

គូស្នេហ៍កម្សត់ទាំង ៦ នេះ ក្លាយជារឿងសោកសៅបំផុត ក្នុងប្រវត្តិសាស្ត្រ

បានផុស

នៅ

យើងធ្លាប់តែអានរឿងស្នេហាកម្សត់ៗ ពីអក្សរសិល្ប៍កាលពីនៅរៀនវិទ្យាល័យដូចជា កុលាបប៉ៃលិន ផ្កាស្រពោនជាដើម ថ្ងៃនេះយើងនឹងមកប្ដូររសជាតិ ដោយអានរឿងស្នេហាកម្សត់ៗក្នុងប្រវត្តិសាស្ត្រវិញម្ដងថា តើរំជួយចិត្តកម្រិតណា។ រឿងទាំង ៦ ខាងក្រោមនេះហើយ ជារឿងស្នេហាមិនសមបំណងពីក្នុងប្រវត្តិសាស្ត្រពិតៗ មិនមានការប្រឌិតឡើយ៖

១. ខ្លេអូផាត្រា និង ម៉ាខអាតូនី (Cleopatra and Mark Antony)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Shakespare យល់​ឃើញ​ថា​រឿង​ស្នេហា​មួយគូនេះពិតជាសោកសៅមែនទែន ពួកគេ​ជួបគ្នា​ដំបូង​នៅ​ឆ្នាំ ៤១មុនគ.ស. ក្នុងពេល​សាធារណរដ្ឋ​រ៉ូម៉ាំង​កំពុង​មាន​ចលាចល​ខ្លាំង​បំផុត ខ្លេអូជាស្ដេចស្រី​នៃ​អេហ្ស៊ីប​មួយ​អង្គ ព្រះនាងជាអ្នកទៅលួងលោមស្នេហាបុរសនោះមុន អាតូនីជា​មេទ័ព​ម្នាក់ថែមទាំងរៀបការហើយទៀត ស្នេហារបស់អ្នកទាំងពីរមានទាំងភាពរ៉ូមែនទិច និង​បង្ក​ភាព​តានតឹងឲ្យសម្ព័ន្ធភាពនយោបាយរវាងទឹកដីពួកគេទាំងពីរ។ សម្ព័ន្ធភាព​ស្នេហានេះបង្ហាញពីភាពជូរចត់នៅពេលដែលអធិរាជ Octavian បានបញ្ចុះបញ្ចូល​ព្រឹទ្ធសភារ៉ូម៉ាំងថាមេទ័ព​អាតូនី​ស្រេកឃ្លានអំណាចហើយត្រូវខ្លេអូបោកប្រើ ក្រោយមកពួកគេ​ទាំងពីរក៏ធ្វើ​អត្តឃាត​អំឡុង​ពេល​មាន​សង្គ្រាម​ក្នុងឆ្នាំ ៣១ មុនគ.ស.តែម្ដងទៅ។

២. ហេលូអ៊ិស និង អាបេឡឺត (Heloise and Abelard)

រឿងពីរនាក់នេះត្រូវកវីជនជាតិអង់គ្លេស Alexander Pope ប្រែទៅជារឿងអក្សរសិល្ប៍បុរាណហើយ យ៉ាងណាក្ដី ហេលូអ៊ិស និង អាបេឡឺត ពិតជាស្រលាញ់គ្នាងប់ងល់មែន ជាអកុសលពួកគេក៏ត្រូវ​បញ្ចប់​ស្នេហា​នោះក្នុងពាក់កណ្ដាលសតវត្សទី ១២ នៅប្រទេសបារាំង។ អាបេឡឺត​ជាក្មេងស្រី​កម្សត់​ណាស់ នាងមានអាយុ២០ឆ្នាំ ហើយស្នេហានាងធ្វើឲ្យពូ​នាង​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង ​ដល់ថ្នាក់បណ្ដេញនាងចេញ។ ដោយក្ដីសង្វេគ គូស្នេហ៍មួយគូនេះបានចូលវត្ត និងសរសេរសំបុត្រផ្ញើរគ្នាទៅវិញទៅមក រហូតដល់ស្លាប់រៀងខ្លួន ទាំងមិនដែរជួបគ្នាម្ដងទៀតសោះ។

៣. ស្យា ចាហាន និង ម៉ាំតាស មេហេល (Shah Jahan and Mumtaz Mahal)

Taj Mahal គឺជារាជវាំងល្បីល្បាញមួយនៅក្នុងប្រទេសឥណ្ឌា ដែលជាសេចក្ដីប្រកាសចុងក្រោយនៃស្នេហា គេសង់វាំងនេះក្នុងសតវត្សទី១៧ ដោយ ស្យា ចាហាន សម្រាប់ភរិយាជាទីស្រលាញ់របស់គាត់សម្រាកលើកចុងក្រោយ។ ម៉ាំតាស មេហេល ជាប្រពន្ធទីបីរបស់ចាហាន គាត់ហៅនាងថាជាពេជ្យក្នុងវាំងព្រោះគាត់ស្រលាញ់នាងខ្លាំងណាស់ មេហេលស្លាប់ដោយសារការឆ្លងទន្លេទើបចាហានចាប់ផ្ដើមធ្វើរាជវាំងឲ្យនាង។ វាំងនោះសាងសង់អស់រយៈពេល ២៣ឆ្នាំ ចុងក្រោយគាត់ក៏ស្លាប់ទៅតាមនាងនៅឆ្នាំ១៦៦៦ទៅ។

៤. អ៊ីនីស ដឺ ខាស្ត្រូ និងព្រះអង្គ ផេត្រូ (Ines de Castro and King Pedro)

អ៊ីនីស ដឺ ខាស្ត្រូ គឺជាមនុស្សស្រីជាទីស្រលាញ់របស់ព្រះរាជបុត្រ ផេត្រូ ដែលជាអ្នកស្នងរាជ្យបល្ល័ង្គប្រទេសព័រទុយហ្គាល់នៅឆ្នាំ១៣៤០។ ដល់ឆ្នាំ ១៣៤៩ ផេត្រូក្លាយខ្លួនជាស្ដេចពេញសិទ្ធិ គាត់ចង់តែងតាំងអ៊ីនីសឲ្យក្លាយជាម្ចាស់ក្សត្រីដែរណាមួយពួកគេមានបុត្រជាមួយគ្នាបីនាក់ទៅហើយ ជាអកុសលឪពុករបស់គាត់មិនពេញចិត្តហើយសម្លាប់នាងចោលយ៉ាងឃោរឃៅបំផុត។ ពេលនោះសង្គ្រាមស៊ីវិលក៏កើតឡើងរវាងផេត្រូនិងឪពុករបស់គាត់ ផេត្រូបានទទួលជោគជ័យហើយសាងសង់ផ្នូររាជវង្សសម្រាប់អ៊ីនីស ជាពិសេសគាត់បញ្ជាឲ្យជនជាតិព័រទុយហ្គាល់ទាំងអស់គោរពនាងក្នុងឋានៈជាម្ចាស់ក្សត្រីទៀតផង។

៥. ម្ចាស់ក្សត្រី វិចតូរៀរ និងព្រះអង្គ អាល់បឺត (Queen Victoria and Prince Albert)

ប្រវត្តិវិទូបានឲ្យដឹងថា សេចក្ដីស្នេហាដែលម្ចាស់ក្សត្រីវិចតូរៀរ មានចំពោះព្រះអង្គអាល់បឺតពិតជាជ្រៀលជ្រៅមិនអាចវាស់បានទេ ព្រះអង្គអាល់បឺតសោយទិវង្គតនៅឆ្នាំ១៨៦១ មុនម្ចាស់ក្សត្រីដល់ទៅ៤០ឆ្នាំឯណោះ។ ចាប់តាំងពីវេលាដ៏សោកសៅនោះមកម្ចាស់ក្សត្រីវិចតូរៀរឧស្សាហ៍ស្លៀកសម្លៀកបំពាក់ខ្មៅណាស់ មិនតែប៉ុណ្ណោះទ្រង់តែងរស់នៅក្នុងភាពឯកោមិនមានស្នេហាម្ដងទៀតឡើយ។ ឆ្នាំ១៩០១ ជាឆ្នាំដែលម្ចាស់ក្សត្រីវិចតូរៀរសោយទិវង្គត គេបញ្ចុះសពរបស់ទ្រង់នៅវិហារមូស្លីមធម្មតារួចចារពីលើទ្វារថា៖ “លាហើយអ្នកជាទីស្រលាញ់ ទីបំផុតខ្ញុំបានសម្រាកជាមួយអ្នកហើយ ខ្ញុំនឹងរស់ឡើងវិញជាមួយអ្នកក្នុងព្រះគ្រីស្ទ”។

៦. អេនឌ្រូ ជេកសុន និង រ៉ាចឈែល ដូណែលសុន (Andrew Jackson and Rachel Donelson)

មុន រ៉ាចឈែល រៀបការនឹងអេនឌ្រូក្នុងឆ្នាំ១៧៩១ នាងមានប្ដីរួចហើយ។ នាងស្មានថាការលែងលះរបស់នាងបានចប់សព្វគ្រប់អស់ ប៉ុន្តែតាមពិតស្វាមីរបស់នាងមិនទាន់បញ្ជូនឯកសារលែងលះនៅឡើយទេរហូតដល់ឆ្នាំ១៧៩៣។ នាសម័យនោះការលែងលះចំពោះស្ត្រីគេចាត់ទុកជារឿងអាស្រូវដែលពិបាកនឹងលាងជម្រះណាស់ ដូច្នេះហើយគូប្រជែងរបស់អេនឌ្រូប្រើប្រាស់រឿងអាស្រូវនេះមកធ្វើជាឧបសគ្គរារាំងគាត់មិនឲ្យឡើងជាប្រធានាធិបតេយ្យជាដាច់ខាត។ ពួកគេនាំគ្នាហៅរ៉ាចឈែលថាជានារីគ្មានក្រមសីលធម៌ ជាហេតុនាំឲ្យនាងគាំងបេះដូងស្លាប់បាត់ទៅ។ អេនឌ្រូមានការតក់ស្លុត និងសោកសង្រេងជាខ្លាំង គាត់សង្ឃឹមថាប្រពន្ធជាទីស្រលាញ់នៅមានជីវិតដោយមិនអាចកាត់ចិត្តពីការស្លាប់របស់នាងសោះ។

ដូច្នេះហើយយើងគ្រប់គ្នាគួរតែស្រលាញ់គ្នាឲ្យបានច្រើន មិនត្រូវចងគំនុំគុំកួននឹងគ្នារហូតដល់មានវិប្បដិសារីនោះទេព្រោះថាឱកាសជួបគ្នាមិនមានច្រើនឡើយ អ្នកខ្លះទៀតគេមិនមានសំណាងបានរស់នៅជួបជុំមនុស្សជាទីស្រលាញ់របស់គេផង ហើយក៏មិនប្រាកដថាជាតិក្រោយអាចជួបគ្នាទៀតដែរ៕

ប្រែសម្រួល៖ វារី

ចុចអាន៖ការពិត ១២ រឿង អំពីកប៉ាល់ទីតានិច ដែលជាអាថ៌កំបាំងមិនបង្ហាញក្នុងភាពយន្ត

ចុចអាន៖សារមន្ទីរចម្លែក ចំនួន ៦ សឹងមិនជឿថាមាននៅលើពិភពលោកនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម