KPT+
ការពិត ១២ រឿង អំពីកប៉ាល់ទីតានិច ដែលជាអាថ៌កំបាំងមិនបង្ហាញក្នុងភាពយន្ត
កប៉ាល់ទីតានិច ជារឿងល្បីទូទាំងពិភពលោក ដកស្រង់ចេញពីព្រឹត្តិការណ៍ពិតៗ ដែលបានឆក់យកជីវិតមនុស្សជាង ១,៥០០នាក់នៅថ្ងៃទៅ១៥ ខែមេសា ឆ្នាំ១៩១២។ ក្រៅពីហេតុការណ៍ក្នុងរឿងដែលយើងទស្សនាកន្លងមក នៅមានរឿងពិតផ្សេងៗទៀត ១២រឿង អំពីកាប៉ាល់យក្សនោះដូចជា៖

១. កប៉ាល់ទីតានិចដុតធ្យូងមួយថ្ងៃ ៨២៥តោន។
២. គេសង់កប៉ាល់នេះអស់ប្រាក់ ៧,៥លានដុល្លារ មានតម្លៃប្រហែល ១៨៣,៤លានដុល្លារនាពេលបច្ចុប្បន្ន។
៣. មានកម្មករពីរនាក់បាត់បង់ជីវិត អំឡុងពេលសាងសង់កប៉ាល់ដោយសារគ្រោះថ្នាក់ក្នុងកន្លែងសំណង់។
៤. កប៉ាល់ទីតានិចចំណាយពេល ១ឆ្នាំ ២ខែ ដើម្បីសាងសង់។
៥. ការពិតទៅកប៉ាល់យក្សនេះ អាចផ្ទុកទូកសង្គ្រោះបាន ៦៤គ្រឿង ប៉ុន្តែគេយកទៅតែ ២០គ្រឿងតែប៉ុណ្ណោះ។
៦. មានបងប្អូនប្រុសពីរនាក់ជៀសផុតគ្រោះថ្នាក់ដោយគ្មានឪពុកម្ដាយមកជាមួយ ពួកគេឈ្មោះថា Edmond និងMichel Navratil។ ឪពុកអ្នកទាំងពីរលួចយកពួកគេពីម្ដាយទៅនៅអាមេរិកជុំគ្នាបីអ្នក គេឃើញគាត់ចុងក្រោយគឺពេលគាត់យកកូនដាក់ក្នុងទូកសង្គ្រោះ។
៧. ក្នុងកប៉ាល់មាន ស្រាបៀរ ២ម៉ឺនដប ស្រា ១,៥០០ដប និងស៊ីហ្គែរ ៨ពាន់ដើមសម្រាប់តែពួកអភិជនប៉ុណ្ណោះ។
៨. John Jacob Astor ទី៤ គឺជាអ្នកមានបំផុតនៅលើកប៉ាល់ទីតានិច។
៩. ទូកសង្គ្រោះដំបូងផ្ទុកមនុស្ស ២៨នាក់ ទាំងដែលផ្ទុកបានដល់ទៅ ៦៥នាក់ឯណោះ។
១០. មានប្ដីប្រពន្ធ ១៣គូ នៅលើនោះដើម្បីក្រេបទឹកឃ្មុំ។
១១. កប៉ាល់ទីតានិចចំណាយពេល ២ម៉ោង ៤០នាទីទើបលិចផុត។
១២. ឆ្កែពីរក្បាលត្រូវគេជួយសង្គ្រោះ។

ជាក់ស្ដែង ជីវិតមនុស្សពាក់កណ្ដាលក្នុងចំណោមអ្នកស្លាប់ទាំងប៉ុន្មាន អាចនឹងជួយសង្គ្រោះបាន បើសិនជាមិនមានការបែងចែកវណ្ណៈ ព្រោះទូកនីមួយៗសុទ្ធតែសល់កន្លែងអង្គុយមិនចង្អៀត ដូចយើងឃើញក្នុងរឿងនោះទេ៕
ប្រែសម្រួល៖ វារី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


