ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា អ៊ុយក្រែន ប៉ងយកគណៈប្រតិភូថាមពលបរមាណូអន្តរជាតិ ធ្វើចំណាប់ខ្មាំង
លោក Vladimir Rogov សមាជិកក្រុមប្រឹក្សានៃរដ្ឋបាលយោធា-ស៊ីវិលរុស្ស៊ីក្នុងតំបន់ Zaporizhzhya បាននិយាយថា អាជ្ញាធរទីក្រុងកៀវមានបំណងយកបេសកជនរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ធ្វើជាចំណាប់ខ្មាំង អំឡុងពេលចុះមកមើលរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye ។

លោក Rogov ប្រាប់សារព័ត៌មាន Sputnik កាលពីថ្ងៃសៅរ៍ថា “បន្ទាប់ពីរុស្ស៊ីដណ្តើមយកបានរោងចក្រថាមពលនុយក្លេអ៊ែរដោយជោគជ័យ, គោលដៅនៃការបំផ្លិចបំផ្លាញរបស់អ៊ុយក្រែនគឺយកគណៈប្រតិភូ IAEA និងបុគ្គលិករោងចក្រថាមពលនុយក្លេអ៊ែរធ្វើជាចំណាប់ខ្មាំង ដូច្នេះពួកគេអាចយកអ្នកទាំងនោះប្រើប្រាស់ជាខែលការពារមនុស្សដើម្បីបង្កើតការគ្រប់គ្រងលើរោងចក្រថាមពលនុយក្លេអ៊ែរ” ។
លោក Rogov បានបញ្ជាក់ថា កងទ័ពអ៊ុយក្រែនបានបង្កើនការវាយប្រហារលើរោងចក្រ Zaporozhye តាំងមុនពេលលទ្ធផលនៃការត្រួតពិនិត្យរបស់ IAEA មកម្ល៉េះ ហើយកាលពីថ្ងៃសុក្រ យ៉ាងហោចណាស់មានទូកល្បឿនលឿនចំនួន ២ គ្រឿង រួមជាមួយកងកម្លាំងប្រដាប់អាវុធជាច្រើននាក់ បានចូលទៅក្នុងទន្លេ Dniper ពីទីក្រុង Kakhovka ដែលនៅជិតរោងចក្រមួយនេះ ។

ចំណែកយោងតាមក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងដែរថា ទាហានឆ័ត្រយោងអ៊ុយក្រែនចំនួន ៦០ នាក់បានព្យាយាមដណ្តើមយករោងចក្រ Zaporozhye នៅមុនពេលការមកដល់នៃគណៈប្រតិភូ IAEA ដែលដឹកនាំដោយលោកអគ្គនាយក Rafael Grossi ។ ប៉ុន្តែទោះជាយ៉ាងណា ទាហានអ៊ុយក្រែនភាគច្រើនដែលបានមកតាមទូកទាំងនោះ ហើយបានចុះចតនៅលើច្រាំងនៃទីក្រុង Kakhovka ភាគឦសាននៃរោងចក្រ Zaporozhye ត្រូវបានកម្ចាត់ ។
ជាចុងក្រោយលោក Rogov បញ្ជាក់ថា បេសកជន IAEA នឹងបន្តនៅក្នុងរោងចក្រ Zaporozhye យ៉ាងហោចណាស់រហូតដល់ថ្ងៃទី ៥ ខែកញ្ញា បន្ទាប់ពីគណៈប្រតិភូទាំងនោះបានមកដល់រោងចក្រនុយក្លេអ៊ែរកាលពីថ្ងៃព្រហស្បតិ៍ ហើយបានដើរជុំវិញកន្លែងផលិត និងត្រួតពិនិត្យផ្នែកខ្លះនៃរោងចក្រដែលត្រូវបានបំផ្លាញដោយការបាញ់ផ្លោងរបស់អ៊ុយក្រែននាពេលថ្មីៗនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ សម្ព័ន្ធមិត្ត ពូទីន ថា លោកខាងលិចកំពុង “លេងអុកមរណៈ” ជាមួយ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


