ព័ត៌មានអន្ដរជាតិ
សម្ព័ន្ធមិត្ត ពូទីន ថា លោកខាងលិចកំពុង “លេងអុកមរណៈ” ជាមួយ រុស្ស៊ី
សម្ព័ន្ធមិត្តលោក វ្ល៉ាឌីមៀរ ពូទីន និងជាអតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បាននិយាយថា ប្រទេសលោកខាងលិចកំពុង “លេងល្បែងអុកមរណៈ” ជាមួយរុស្ស៊ី ។
អ្នកនយោបាយវ័យ ៥៦ ឆ្នាំដែលបម្រើការជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃប្រទេសរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២ បានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តថា ក៏កំពុងទាញយកផលប្រយោជន៍ពីជម្លោះយោធាដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីលោក ពូទីន បានចាប់ផ្តើមសង្គ្រាមលុកលុយជាបន្តបន្ទាប់លើរដ្ឋាភិបាលទីក្រុងកៀវកាលពីខែកុម្ភៈ ។
លោក Medvedev បានព្រមានថា រាល់ការព្យាយាម ក៏ដូចជាការប៉ុនប៉ងបង្កហេតុណាមួយពីសំណាក់ប្រទេសលោកខាងលិចដែល់ចង់ឲ្យប្រទេសរុស្ស៊ីមានការបែកបាក់នោះ នឹងធ្វើឲ្យពួកគេទៅវិញទេឈានដល់ថ្ងៃវិនាស ។
លោកបញ្ជាក់ថា ការប៉ុនប៉ងបែបនេះមិនអាចធ្វើឲ្យប្រទេសរបស់យើងបែកបាក់នោះទេ ហើយក៏មិនអាចធ្វើឲ្យស្ថាប័នរដ្ឋរបស់រុស្ស៊ីពិការ ឬខ្វិន ដូចអ្វីដែលបានកើតឡើងនៅក្នុងឆ្នាំ ១៩៩១ នោះទេ” ។
គួរបញ្ជាក់ថា លោក Dmitry Medvedev ធ្លាប់ធ្វើជាប្រធានាធិបតីរុស្ស៊ីចន្លោះឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១២ និងជានាយករដ្ឋមន្ត្រីនៃប្រទេសរុស្ស៊ីចន្លោះឆ្នាំ ២០១២ និង ២០២០ ហើយបច្ចុប្បន្នលោកក៏ជាឥស្សរជនជាន់ខ្ពស់មានឥទ្ធិលពលមួយរូបផងដែរក្នុងជួររដ្ឋាភិបាលទីក្រុងមូស្គូ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sky News
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


