ព័ត៌មានអន្ដរជាតិ
ពូទីន អនុម័តគោលនយោបាយការបរទេសថ្មី “ពិភពលោករុស្ស៊ី” (មានវីដេអូ)
កាលពីថ្ងៃចន្ទទី០៥ខែកញ្ញា លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានអនុម័តគោលនយោបាយការបរទេសថ្មីមួយ ដោយផ្អែកលើគោលគំនិតនៃ “ពិភពលោករុស្ស៊ី”។

“គោលនយោបាយមនុស្សធម៌” កម្រាស់៣១ទំព័រ ដែលបញ្ចេញ ក្នុងរយៈពេលជាងប្រាំមួយខែនៃសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន បាននិយាយថា ប្រទេសរុស្ស៊ីគួរតែការពារ និងជំរុញប្រពៃណី និងឧត្តមគតិនៃពិភពលោករុស្ស៊ី។
គោលនយោបាយនេះនិយាយថា “សហព័ន្ធរុស្ស៊ី ផ្តល់ការគាំទ្រដល់ជនរួមជាតិរបស់ខ្លួនដែលរស់នៅក្រៅប្រទេស ឲ្យបំពេញសិទ្ធិរបស់ពួកគេ ដើម្បីធានាការការពារផលប្រយោជន៍របស់ពួកគេ និងការថែរក្សាអត្តសញ្ញាណវប្បធម៌រុស្ស៊ីរបស់ពួកគេ”។

គោលនយោបាយនេះនិយាយទៀតថា ទំនាក់ទំនងរុស្ស៊ីជាមួយជនរួមជាតិរបស់ខ្លួននៅបរទេស បានអនុញ្ញាតឲ្យខ្លួនពង្រឹងរូបភាពរបស់ខ្លួននៅលើឆាកអន្តរជាតិ ក្នុងនាមជាប្រទេសប្រជាធិបតេយ្យដែលខិតខំបង្កើតពិភពលោកពហុប៉ូល។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ លោក ពូទីន បានគូសបញ្ជាក់នូវអ្វីដែលលោកមើលឃើញថា ជាជោគវាសនាសោកនាដកម្មរបស់ជនជាតិរុស្សីប្រហែល២៥លាននាក់ ដែលរស់នៅទាំងលំបាកនៅក្រៅប្រទេសរុស្ស៊ីក្នុងរដ្ឋឯករាជ្យថ្មី ពេលដែលសហភាពសូវៀតដួលរលំក្នុងឆ្នាំ១៩៩១ ជាព្រឹត្តិការណ៍មួយដែលលោកហៅថា “មហន្តរាយភូមិសាស្ត្រនយោបាយ”។

គោលនយោបាយថ្មីនេះអះអាងថា រុស្ស៊ីគួរតែបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រជាជាតិស្លាវី ចិន និងឥណ្ឌា ហើយពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងរបស់ខ្លួនទៅកាន់មជ្ឈិមបូព៌ា អាមេរិកឡាទីន និងអាហ្វ្រិក។
រុស្ស៊ី នៅតែចាត់ទុកអតីតរដ្ឋសូវៀត ចាប់ពីបាល់ទិក រហូតដល់អាស៊ីកណ្តាល ថាជាផ្នែកនៃឥទ្ធិពលស្របច្បាប់របស់ខ្លួន ប៉ុន្តែគំនិតនេះត្រូវបានទប់ទល់យ៉ាងខ្លាំងដោយប្រទេសជាច្រើន ក៏ដូចជា លោកខាងលិចផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ រុស្ស៊ី កំពុងសម្រេចចិត្តថាតើ លោក ពូទីន គួរចូលរួមកិច្ចប្រជុំ G20 ឬក៏អត់ ព្រោះខ្លាចគ្រោះថ្នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


