ព័ត៌មានជាតិ
ឃុំពីរនៅស្រុកឯកភ្នំ រងផលប៉ះពាល់ដំណាំស្រូវ ដោយសារជំនន់ទឹកភ្លៀង
មន្ត្រីជំនាញបានរកឃើញថា ផលដំណាំស្រូវប្រជាពលរដ្ឋនៅស្រុកឯកភ្នំចំនួន ២ ឃុំ ទទួលរងផលប៉ះពាល់តិចតួចដោយសារជំនន់ទឹកភ្លៀង។

លោក ហេង សិទ្ធ មន្រ្តីទទួលបន្ទុកផ្នែកស្ថិតិនៃមន្ទីរកសិកម្មខេត្តបានឲ្យកម្ពុជាថ្មីដឹងនៅរសៀលថ្ងៃទី០៨ខែកញ្ញានេះថា ផលប៉ះពាល់លិចលង់ពីជំនន់ទឹកភ្លៀងមានចំនួន ៣៨៦ ហិកតាលើឃុំចំនួន ២ គឺឃុំព្រែកនរិន្ទ និងឃុំពាមឯក ក្នុងនោះខូចចំនួន ១៧៥ហិកតា។
លោកបញ្ជាក់ថា ការបើកទ្វារទឹកក្នុងស្រុកថ្មគោលទម្លាក់ទឹកនិងទ្វារទឹកផ្សេងៗទៀត ទើបបង្កឲ្យលិចលើឃុំចំនួន ២ តែរហូតមកដល់ពេលនេះ មិនទាន់ឃើញមានរបាយការណ៍ណាមួយថាមានការលិចលង់បន្តទៀតនៅឡើយនោះទេ។


លោក ឌី ចាន់ ជាប្រជាកសិករនៅក្នុងឃុំព្រែកនរិន្ទបានឱ្យដឹងថា ដំណាំស្រូវរបស់លោកស្ទើរតែ ១០០ ភាគរយបានខូចខាតទាំងស្រុងមិនអាចប្រមូលផលបាន ដោយសារស្រូវនៅខ្ចី។ ការខូចខាតនេះធ្វើឲ្យជីវភាពគ្រួសារធ្លាក់ចុះ តែបើទឹកឆាប់ស្រកអាចនឹងបានផលខ្លះមកវិញ។
ដោយឡែកកសិកររស់នៅឃុំព្រែកត្រប់ ស្រុកឯកភ្នំ គឺលោក រួម វីរុត ក៏កំពុងប្រឈមការខូចខាតផលដំណាំស្រូវ។ ដំណាំស្រូវរបស់លោករួមកសិករក្នុងភូមិព្រែកត្រប់ផ្សេងទៀតប្រមាណជាង ១០០ហិកតា បានលិចអស់ទាំងស្រុង ខណះស្រូវកំពុងតែនៅខ្ចីមិនអាចប្រមូលផលបានឡើយ។
បើទោះបីយ៉ាងណាមន្ត្រីជំនាញថា ផលដំណាំស្រូវក្នុងស្រុកឯកភ្នំ ទើបតែមានផលប៉ះពាល់ត្រឹម ០១ ពាន់ហិកតាប៉ុណ្ណ្ណោះប្រហែលមិនដូចឆ្នាំកន្លងទៅនោះទេ។
មន្រ្តីរូបនេះបន្តថា សម្រាប់ខេត្តបាត់ដំបងជំនន់ទឹកភ្លៀងបង្កឲ្យការខូចខាតខ្លាំងមិនធ្លាប់មានគឺក្នុងឆ្នាំ២០១៩ ដែលបានលិចលង់ ផលដំណាំស្រូវរបស់ប្រជាពលរដ្ឋរហូតដល់ ១០មុឺនហិកតាឯណោះ។ តែការខូចខាតកាលណោះក៏មានទំហំតិចតួចដែរ ដោយសារតែទឹកថមថយយ៉ាងឆាប់រហ័យផងដែរ។ ដោយឡែកក្នុងឆ្នាំនេះ បើឆ្លងផុតខែ ០៩នេះគឺផលដំណាំមិនត្រូវបានខូចខាតក្នុងទំហំធំបានឡើយ។
ពាក់ព័ន្ធផលដំណាំស្រូវដែលរងផលប៉ះពាល់ក្នុងស្រុកឯកភ្នំ លោក មុិល សុផល អភិបាលស្រុកឯកភ្នំ មិនបានឆ្លើយតបជាមួយកម្ពុជាថ្មីបន្ថែមថាយ៉ាងណានោះទេ ។ លោកបានលើកមើលសំនួរតាមប្រព័ន្ធតេលេក្រាមតែមិនបានផ្តល់ចម្លើយយ៉ាងណារហូតមកដល់ម៉ោងនេះ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


