កីឡា
Chelsea នាំយកគ្រូបង្វឹកថ្មីមកពីក្លិប Brigton បានជាផ្លូវការហើយ
ក្លិបតោខៀវ Chelsea បានព្រមព្រៀងក្នុងការនាំយកគ្រូបង្វឹកថ្មីជំនួស លោក Thomas Tuchel ដែលត្រូវបានក្លិបបណ្ដេញកាលពីម្សិលមិញហើយ គឺលោក Graham Potter ដែលជាគ្រូបង្វឹករបស់ក្លិប Brighton & Hove Albion។

លោក Graham Potter នឹងចុះកិច្ចសន្យាជាមួយក្លិបរយៈពេលវែង។ លោកនឹងក្លាយជាអ្នកចាត់ការទូទៅដំបូងគេក្រោមរជ្ជកាលរបស់ម្ចាស់ក្លិបថ្មី លោក Boehly បន្ទាប់ពីការចូលកាន់តំណែងនៅរដូវក្ដៅ។
លោក Potter វ័យ ៤៧ ឆ្នាំ ដែលត្រូវបានគេចាត់ទុកថាជាអនាគតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស។ បានដឹកនាំ Brighton ឈរនៅលេខរៀងទី ៤ ក្នុងតារាងនៅរដូវកាលនេះ បន្ទាប់ពីឈ្នះ ៤ លើក និងស្មើ ១ ក្នុងចំណោម ៦ ប្រកួតនៅ Premier League។

លោកត្រូវបានតែងតាំងនៅក្នុងខែឧសភា ឆ្នាំ ២០១៩ ហើយបានដឹកនាំក្លិបឈានដល់ចំណាត់ថ្នាក់ទី ១៥ ទី ១៦ និងទី ៩ ក្នុងការដឹកនាំ ៣ រដូវកាលកន្លងមកនេះរបស់ខ្លួននៅលីគកំពូលអង់គ្លេស។
Potter ពេញចិត្តនឹងទម្រង់លេង 3-4-2-1 តាំងពីរដូវកាលមុនមកម្ល៉េះ ដែលពេលនោះ Brighton ក៏បានយកឈ្នះ Manchester United ២ ដងផងដែរ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


