ជីវិតកម្សាន្ដ
ប្រភពមួយទម្លាយប្រាក់ខែ ដែល Kwan ផ្ដល់ឱ្យកូនឈ្នួលមើលថែឆ្កែរបស់នាង
ប្រភពមិនបញ្ចេញឈ្មោះ បានទម្លាយថា កូនឈ្នួលរបស់តារាស្រី Kwan Usamanee បានទទួលប្រាក់ខែប្រមាណ ១៤៥,០០០បាត សម្រាប់ការងារជាមេផ្ទះ និងការមើលថែឆ្កែមួយក្បាលរបស់តារាសម្ដែងរូបនេះ។

បន្ទាប់ពីផ្ទុះរឿងអាស្រូវ រឿងប្រើមេផ្ទះគ្មានពេលសម្រាក រហូតឲ្យគ្នាហូបបាយចានជាមួយនឹងឆ្កែ តារាសម្ដែង Kwan បានចេញមុខច្រានចោលភ្លាមៗ ព្រមទាំងបង្ហាញភស្តុតាងវីដេអូពី CCTV ដើម្បីបញ្ចប់មន្ទិលរបស់សាធារណជន។

ដោយឡែក ម្ដាយរបស់តារាស្រីវ័យ ៣៤ឆ្នាំរូបនេះ ក៏បានបង្ហាញមុខលើកញ្ចក់ទូរទស្សន៍ ដើម្បីជួយការពារកូនស្រី ដោយអ្នកស្រី Aew Pranee លើកឡើងថា គ្មាននរណាយកបាយឆ្កែឱ្យមនុស្សហូបទេ គាត់ស្រមៃមិនចេញឡើយ មានតែមនុស្សរោគចិត្តប៉ុណ្ណោះដែលហ៊ានធ្វើបែបនេះ។

ជាមួយគ្នាដែរ ស្របពេលរឿងរ៉ាវកំពុងតែផ្ទុះការវែកញ៉ែកយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ប្រភពមួយបានឱ្យដឹងថា តម្លៃឈ្នួលដែល Kwan ផ្តល់ឱ្យមេផ្ទះនោះ ក្នុងមួយខែប្រមាណជាង ១៤៥,០០០បាត (ប្រហែល ៤០០ដុល្លារអាមេរិក)។ មិនតែប៉ុណ្ណោះ កូនឈ្នួលនោះក៏ទទួលបានប្រាក់លើកទឹកចិត្តបន្ថែមទៀតផងដែរ៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ Kwan ចេញមកបញ្ជាក់ការពិត រឿងឲ្យអ្នកមើលថែទាំឆ្កែ ហូបបាយចានតែមួយ (មានវីដេអូ)
ចុចអាន៖ ម្ចាស់ជយលាភីលំដាប់រងទី១ បវរកញ្ញាចក្រវាលថៃ ២០២២ ត្រូវមិត្តប្រុសសុំរៀបការយ៉ាងរ៉ូមែនទិក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


