ជីវិតកម្សាន្ដ
Kwan ចេញមកបញ្ជាក់ការពិត រឿងឲ្យអ្នកមើលថែទាំឆ្កែ ហូបបាយចានតែមួយ (មានវីដេអូ)
ក្រោយផ្ទុះរឿងអាស្រូវ Kwan ចេញមកបញ្ជាក់ការពិតភ្លាមៗ នៅពេលដែលគេសង្ស័យថា នាងជាតារាស្រីដែលបានប្រើឈ្នួលមើលឆ្កែហួសហេតុពេក រហូតឲ្យគ្នាហូបបាយចានជាមួយនឹងឆ្កែថែមទៀត។

ជាមួយគ្នានេះដែរ ឈ្នួលផ្ទះនោះបានទម្លាយទៀតថា នាងដេកបានតែ១ម៉ោង ត្រូវហូបបាយជាមួយសត្វឆ្កែ និងសុំឈប់ក៏តារាស្រីរូបនោះ មិនឲ្យឈប់ទៀត។ បើទោះបីជាឈ្នួលផ្ទះនោះមិនបង្ហើបថា តើជាតារាស្រីរូបណា តែមហាជនគ្រប់គ្នាកំពុងតែសង្ស័យថា អាចជា Kwan Usamanee នេះហើយ។

យ៉ាងណាមិញ តារាស្រីវ័យ៣៤ឆ្នាំរូបនេះ មិននៅស្ងៀមឡើយ នាងបានចេញមុខមកនិយាយនិងទម្លាយថា ខ្លួនមិនបានឲ្យឈ្នួលផ្ទះហូបបាយជាមួយសត្វឆ្កែ ឬដេកតែមួយម៉ោងនោះទេ។ ហើយតាមរយៈឃ្លីបដែលបង្ហាញឡើង អាចមើលឃើញថា នៅវេលាម៉ោង ៨ និង៤០នាទីយប់ ភ្លើងនៅក្នុងផ្ទះត្រូវបានបិទទាំងអស់ រួមទាំងបន្ទប់ដេករបស់ឆ្កែ ហើយឆ្កែទាំងអស់ ក៏កំពុងដេកលក់។ បន្ទាប់មកប្រហែលម៉ោង ១១យប់ ស្ត្រីឈ្នួលផ្ទះក៏បានក្រោកឡើង រួចចូលផ្ទះបាយ ហើយក៏បានដេកនៅក្នុងបន្ទប់បរិភោគអាហារ រហូតដល់ឃ្លីបនេះចប់ប្រហែលម៉ោង៣ទៀបភ្លឺ តែឈ្នួលផ្ទះនោះ នៅតែដេកដដែល។

បន្ថែមពីលើនេះ នាងក៏បញ្ចាក់ទៀតថា ឆ្កែ Kwan មួយក្បាលមានសភាពចាស់ជាងគេ មិនអាចដើរឬឈរហូបបានទេនិងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយគ្រូពេទ្យមិនអាចពិនិត្យបានទេ។ ដោយសារតែនៅក្នុងខ្លួនរបស់សត្វឆ្កែ មិនមានទឹក មិនអាចធ្វើតេស្តឈាមបាន។ ហើយឈ្នួលដែលមើលថែឆ្កែ ក៏មិនបានយកទៅពេទ្យដែរ។ ប៉ុន្តែគាត់មក ហើយស្ទើរតែសម្លាប់ឆ្កែរបស់យើងទៅហើយ៕
សុំទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាជនចាប់អារម្មណ៍ ក្រោយឃើញឈុតសំយេះត្រគាក និងដើមទ្រូងរបស់ Mai Davika
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


