ជីវិតកម្សាន្ដ
ម្ចាស់ជយលាភីលំដាប់រងទី១ បវរកញ្ញាចក្រវាលថៃ ២០២២ ត្រូវមិត្តប្រុសសុំរៀបការយ៉ាងរ៉ូមែនទិក
បវរកញ្ញា Nicolene Pichapha Limsnukan ម្ចាស់ពានរង្វាន់លំដាប់រងទី១ Miss Universe Thailand 2022 ត្រូវមិត្តប្រុសលុតជង្គង់សុំរៀបការយ៉ាងរ៉ូមែនទិកនៅមាត់សមុទ្រ បន្ទាប់ពីពួកគេទាក់ទងគ្នាជាច្រើនឆ្នាំកន្លងមក។

ម្សិលមិញនេះ តារាស្រី Nicolene បានបង្ហោះរូបថតប៉ុន្មានសន្លឹកនៅលើ Instagram ផ្ទាល់ខ្លួន ដោយភ្ជាប់ជាមួយនឹងសារដ៏ផ្អែមល្ហែមថា “០៨.០៩.២០២២ យល់ព្រមមួយលានដង ខ្ញុំស្រឡាញ់អ្នក ហើយនឹងក្លាយជារបស់អ្នកជារៀងរហូត” ។ ភ្លាមៗក្រោយសារបានបង្ហោះចេញ អ្នកគាំទ្រជាច្រើននាក់បានចូលទៅខមមិនអបអរសាទរបវរកញ្ញារូបនេះនិងគូស្នេហ៍យ៉ាងព្រោងព្រាត។

ទន្ទឹមគ្នាដែរ សារព័ត៌មានថៃ បានឱ្យដឹងថា អនាគតកូនកំលោះរបស់បវរកញ្ញា Nicolene មានឈ្មោះ Kantaphon Mahanon ជាកូនប្រុសពៅក្នុងចំណោមអ្នកស្នងមរតកទាំង២ របស់លោកសាស្រ្តាចារ្យបណ្ឌិត Nithi Mahanon អគ្គលេខាធិការនៃសាកលវិទ្យាល័យ Chulabhorn និងអ្នកស្រីសាស្រ្តាចារ្យទន្តបណ្ឌិត Rangsinee Mahanon នៃមហាវិទ្យាល័យទន្តសាស្ត្ររបស់សាកលវិទ្យាល័យ Chulalongkorn។

យ៉ាងណាមិញ ចំពោះពេលារៀបការជាក់លាក់នៃគូស្នេហ៍នេះ នៅមិនទាន់មានការបញ្ជាក់ពីសាមីខ្លួនឡើយ៕












ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រវត្តិរបស់ Kwan តស៊ូសម្ដែងតាំងពីតួជំនួស រហូតក្លាយជាកំពូលតារាប្រចាំប្រទេស
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


