ព័ត៌មានអន្ដរជាតិ
រដ្ឋបាល់ទិក បើកការិយាល័យពាណិជ្ជកម្មនៅ តៃវ៉ាន់ កំពុងដុតកំហឹងបន្ថែមដល់ ចិន
បើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ប្រទេសលីទុយអានីបានបើកការិយាល័យពាណិជ្ជកម្មនៅតៃវ៉ាន់ក្នុងសប្តាហ៍នេះ បន្ទាប់ពីគណៈប្រតិភូពាណិជ្ជកម្មមកពីរដ្ឋបាល់ទិកមួយនេះបានចុះចតនៅលើកោះដែលគ្រប់គ្រងដោយខ្លួនឯងកាលពីចុងសប្តាហ៍ ។
សារព័ត៌មាន South China Morning Post បានរាយការណ៍កាលពីថ្ងៃអាទិត្យថា មន្ត្រីបានចូលរួមក្នុងការបើកការិយាល័យពាណិជ្ជកម្មលីទុយអានីដែលបានសន្យាជាយូរមកហើយនៅកោះតៃវ៉ាន់កាលពីថ្ងៃចន្ទ ដែលកាន់តែដុតកំហឹងបន្ថែមទៀតដល់ទីក្រុងប៉េកាំង ។
ទន្ទឹមនោះវាកើតឡើង បន្ទាប់ពីប្រទេសលីទុយអានីបានអនុញ្ញាតឲ្យរដ្ឋបាលរបស់តៃវ៉ាន់បង្កើត “ការិយាល័យតំណាង” នៅទីក្រុង Vilnius កាលពីខែវិច្ឆិកាឆ្នាំមុន ដោយប្រឆាំងនឹងការជំទាស់របស់ទីក្រុងប៉េកាំង ។
ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលចិនយល់ឃើញស្ថានភាពនេះថាជាការផ្លាស់ប្តូរបញ្ហាក្នុងទំនាក់ទំនងរបស់តៃប៉ិទៅនឹងបរទេស ហើយចាត់ទុកថាជាការរំលោភលើអធិបតេយ្យភាពរបស់ចិន ។
បន្ថែមពីទីក្រុងប៉េកាំងបានសងសឹកប្រទេសលីទុយអានី ដោយកាត់បន្ថយទំនាក់ទំនងការទូតជាមួយរដ្ឋបាល់ទិក និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាដើម ខណៈសហភាពអឺរ៉ុបកំពុងព្យាយាមបដិសេធរឿងនេះតាមរយៈយន្តការដោះស្រាយជម្លោះរបស់អង្គការពាណិជ្ជកម្មពិភពលោក ។
បើទោះជាយ៉ាងនេះក្ដី ទីក្រុង Vilnius នៅតែផ្គើននឹងកំហឹងរបស់ចិនដោយបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយតៃវ៉ាន់ ។ កាលពីខែសីហា រដ្ឋាភិបាលលីទុយអានីបានប្រកាសតែងតាំងលោក Paulius Lukauskas ជា “តំណាងពាណិជ្ជកម្ម” របស់ខ្លួននៅក្នុងការិយាល័យដែលបានគ្រោងទុកនៅទីក្រុងតៃប៉ិ ហើយអះអាងថា ការិយាល័យនេះ នឹងក្លាយជាពាណិជ្ជកម្មសុទ្ធសាធ មិនមែនពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ ប្រទេសអាស៊ីខាងត្បូងចំនួន ៣ កំពុងជំពាក់បំណុល ចិន វ័ណ្ឌ ក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


