ព័ត៌មានអន្ដរជាតិ
ផ្ទុះគ្រាប់បែកក្នុងសាលារៀនប៉ាគីស្ថាន ស្លាប់និងរបួសមនុស្សជាង៥០នាក់
ប៉ូលិសបាននិយាយថា មនុស្ស៧នាក់បានស្លាប់និងជាង៥០នាក់ទៀតរងរបួសបន្ទាប់ពីការផ្ទុះអំឡុងពេលសិស្សកំពុងរៀនក្នុងសាលាសាសនាមួយនៅទីក្រុង Peshawar ភាគខាងជើងប្រទេសប៉ាគីស្ថាន។
មន្ត្រីម្នាក់នៅកន្លែងកើតហេតុបានប្រាប់ BBC ថា ក្មេងៗគឺស្ថិតក្នុងចំណោមអ្នកស្លាប់។
មិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវទេខណៈការស៊ើបអង្កេតបានចាប់ផ្តើម។
ទីក្រុង Peshawar ដែលស្ថិតនៅជិតព្រំដែនអាហ្វហ្គានីស្ថានបានជួបប្រទះអំពើហិង្សាអាក្រក់ៗមួយចំនួនក្នុងអំឡុងពេលនៃការបះបោររបស់ក្រុមតាលីបង់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ប៉ូលិសបានប្រាប់ BBC ថា ការផ្ទុះនេះបានកើតឡើងនៅម៉ោងប្រហែល០៨និង៣០នាទីព្រឹក (ម៉ោងនៅប៉ាគីស្ថាន)។
មនុស្សប្រហែល៦០នាក់ត្រូវបានគេគិតថាកំពុងរៀនក្នុងថ្នាក់នៅសាលាសាសនាមួយដែលគេស្គាល់ថា Madrassa។
សាក្សីដែលឃើញហេតុការណ៍ផ្ទាល់ភ្នែកបានប្រាប់ប៉ូលិសថា គាត់បានឃើញបុរសម្នាក់ចូលក្នុងសាលាដោយមានកាបូបដាក់គ្រឿងផ្ទុះ មុនការផ្ទុះកើតឡើង។
ជំនួយការអធិការរងប៉ូលិសលោក Shafqat Malik បានប្រាប់កាសែត Express Tribune របស់ប្រទេសប៉ាគីស្ថានថា គ្រឿងផ្ទុះទម្ងន់៥គីឡូក្រាមត្រូវបានប្រើក្នុងការវាយប្រហារនេះ។
ទីភ្នាក់ងារសារព័ត៌មាន AFP បានដកស្រង់សម្តីប៉ូលិសដោយនិយាយថា គ្រូបង្រៀន២នាក់ស្ថិតក្នុងចំណោមអ្នករងរបួស៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC

-
ព័ត៌មានជាតិ២២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ