ព័ត៌មានអន្ដរជាតិ
ស្ថានការណ៍រឹតក្តៅ ក្រោយផ្ទុះគ្រាប់បែកថ្មីទៀតនៅភាគខាងត្បូងថៃ បណ្តាលឲ្យមនុស្សស្លាប់និងរបួស
ក្រោយធូរស្រាលបានប៉ុន្មានថ្ងៃ ពេលនេះស្ថានការណ៍នៅភាគខាងត្បូងប្រទេសថៃ បានឡើងកម្តៅសាជាថ្មី បន្ទាប់ពីការវាយប្រហារដោយបំផ្ទុះគ្រាប់បែកនៅខេត្ត Narathiwat បណ្តាលឲ្យមនុស្សស្លាប់ម្នាក់និងរបួស៣នាក់។

តាមសេចក្តីរាយការណ៍របស់ Khaosod, ការវាយប្រហារនេះកើតឡើងនាវេលាម៉ោង៣:៣៥នាទីរសៀលថ្ងៃចន្ទទី២៧ខែតុលាឆ្នាំ២០២៥នៅស្រុក Rueso ខណៈអ្នកស្លាប់គឺជាអនុប្រធានប្រជាការពារឃុំ Riang។
ទន្ទឹមនោះដែរ លទ្ធផលនៃការស៊ើបអង្កេតរបស់ប៉ូលិសបង្ហាញថា ការវាយប្រហារនេះគឺជាស្នាដៃរបស់ក្រុមផ្តាច់ខ្លួន ដោយពួកគេបានដាក់គ្រាប់បែកច្នៃក្នុងធុងហ្គាសទម្ងន់៥០គីឡូក្រាម រួចក៏បំផ្ទុះកម្ទេចរថយន្តរបស់កងស្ម័គ្រចិត្តការពារទឹកដី។

ភ្លាមៗមានមនុស្ស៤នាក់រងរបួសនៅនឹងកន្លែង ប៉ុន្តែក្រោយមកអនុប្រធានប្រជាការពារឃុំ Riang ត្រូវបានប្រកាសថាស្លាប់នៅឯមន្ទីរពេទ្យ Rueso។
ការវាយប្រហារចុងក្រោយនេះ បានរុញសភាពការណ៍ឲ្យឡើងកម្តៅសាជាថ្មី ក្រោយក្រុមផ្តាច់ខ្លួន ស្ងាត់សកម្មភាពមួយរយៈ។

មុនការវាយប្រហារនេះមួយសប្តាហ៍ ប៉ូលិសថៃនៅខេត្ត Songkhla បានរកឃើញគ្រាប់បែកចំនួន៣៩គ្រាប់ ដែលលាក់ទុកនៅក្នុងឃ្លាំងមួយ ប៉ុន្តែគោលបំណងនិងផែនការពាក់ព័ន្ធគ្រាប់បែកនេះនៅមិនទាន់ដឹងទេ។
វាជាប្រភេទគ្រាប់បែក M79 ដែលផ្ញើចេញពីស្រុក Yi Ngor នៃខេត្ត Narathiwat ទៅកាន់ស្រុក Mae Sot ខេត្ត Tak ប៉ុន្តែត្រូវបានស្តុកទុកក្នុងស្រុក Bang Klam ខេត្ត Songkhla ដោយមិនដឹងមូលហេតុ។
មុននោះទៀត ខ្មាន់កាំភ្លើងមិនស្គាល់មុខបានបាញ់សម្លាប់លោក Muhammad Noor Awae ដែលជាអនុប្រធានរដ្ឋបាលឃុំ Khao Tum នៃខេត្ត Pattani ពេលគាត់បើករថយន្តវិលត្រឡប់ពីការអធិស្ឋានថ្ងៃសុក្រក្នុងស្រុក Yarang។
មុននោះផងដែរ ប៉ូលិសថៃនិងអ្នកភូមិ ១១នាក់ ត្រូវរងរបួស ក្នុងការផ្ទុះគ្រាប់បែកនៅខេត្ត Narathiwat ទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ រកឃើញគ្រាប់បែក៣៩គ្រាប់ លាក់ទុកក្នុងឃ្លាំងនៅខេត្ត ភាគខាងត្បូង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


