ព័ត៌មានអន្ដរជាតិ
មនុស្ស៩នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកដ៏សាហាវនៅតំបន់កាស្មៀរ
យ៉ាងហោចណាស់មានមនុស្ស៩នាក់ស្លាប់ និងជាង ៣០ នាក់រងរបួស ដោយសារគ្រឿងផ្ទុះមួយចំនួនធំដែលប៉ូលិសរឹបអូសបានផ្ទុះភ្លាមៗនៅខាងក្នុងស្ថានីយ៍ប៉ូលិសមួយក្នុងទីក្រុងSrinagar ក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៥ ខែវិច្ឆិកា។

ការផ្ទុះនេះបានកើតឡើងកាលពីយប់ថ្ងៃសុក្រ ខណៈពេលដែលមន្ត្រីប៉ូលិស និងក្រុមកោសល្យវិច្ច័យកំពុងត្រួតពិនិត្យគ្រឿងផ្ទុះក្នុងពេលស៊ើបអង្កេត។ ការផ្ទុះនេះខ្លាំងក្លាណាស់ បណ្ដាលឲ្យសាកសពខ្លះត្រូវឆេះខ្លោចមិនអាចសម្គាល់បាន ហើយផ្នែករាងកាយខ្លះត្រូវបានរកឃើញចម្ងាយរហូតដល់២០០ម៉ែត្រឯណោះ។
ស្ថានីយ៍ប៉ូលិសនេះបានផ្ទុះពេលកំពុងស៊ើបអង្កេតការគំរាមកំហែងពីក្រុមសកម្មប្រយុទ្ធ Jaish-e-Muhammad (JeM) ។ ក្នុងអំឡុងពេលនៃការស៊ើបអង្កេត ប៉ូលិសបានរកឃើញក្រុមនិស្សិត និងអ្នកជំនាញដែលមាននិន្នាការជ្រុលនិយមមួយក្រុម ដែលដឹកនាំដោយមនុស្សនៅក្រៅប្រទេស។ ប៉ូលិសក៏បានរកឃើញគ្រឿងផ្ទុះជិត ៣,០០០ គីឡូក្រាមផងដែរ ខណៈពេលកំពុងធ្វើការលើករណីនេះ។

ទោះយ៉ាងណាប៉ូលិសបាននិយាយថា នេះជាគ្រោះថ្នាក់ មិនមែនជាការវាយប្រហារភេរវកម្មទេ ហើយមនុស្សជាច្រើននៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដូច្នេះចំនួនអ្នកស្លាប់អាចកើនឡើង។
គួរបញ្ជាក់ថាហេតុការណ៍នេះកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីហេតុការណ៍ផ្ទុះគ្រាប់បែកក្នុងរថយន្តដ៏សាហាវមួយនៅទីក្រុងញូវដេលីបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់។ ប៉ូលិសបាននិយាយថា ការវាយប្រហារនេះមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធ JeM ដែលមានមូលដ្ឋាននៅប្រទេសប៉ាគីស្ថាន។ បន្ទាប់ពីការផ្ទុះនៅទីក្រុងញូវដេលី មនុស្សជាង ៦៥០ នាក់ត្រូវបានឃុំខ្លួននៅក្នុងតំបន់កាស្មៀរ។
តំបន់កាស្មៀរនៅតែជាតំបន់ដ៏តានតឹងមួយ ដែលត្រូវបានទាមទារទាំងឥណ្ឌា និងប៉ាគីស្ថានចាប់តាំងពីឆ្នាំ ១៩៤៧ ហើយជារឿយៗរងផលប៉ះពាល់ដោយជម្លោះរវាងប្រទេសទាំងពីរ៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


