Connect with us

ព័ត៌មានជាតិ

ពលរដ្ឋរស់នៅតាមមាត់ស្ទឹងមង្គលបុរី រត់រកទីទួលសុវត្ថិភាព ខណៈទឹកកំពុងហក់ឡើង

បានផុស

នៅ

ប្រជាពលរដ្ឋមួយចំនួន រស់នៅតាមតំបន់មាត់ស្ទឹងមង្គលបុរីនេះ ចាប់ផ្ដើមស្វែងរកទីទួលសុវត្ថិភាព នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ ខណៈទឹកកំពុងហក់ឡើងរហូតលិចដល់ក្រោមផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សៃ ឡៅ មេឃុំ​បត់​ត្រង់​បាន​ឲ្យដឹងថា ​បន្ទាប់ពី​ទឹកជំនន់​បាន​ជន់​លិច​ និង​ប៉ះពាល់​ដល់​ផ្ទះ​សំបែង​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ស្រប​មាត់​ស្ទឹង​បត់​ត្រង់​ ខាងលិច​ភូមិ​ព្រែកជីក​ ស្រុក​មង្គល​បូរី​ ត្រូវបាន​ជម្លៀស​រក​ទីទួល​សុវត្ថិភាព​ចំនួន​ ២៥​ គ្រួសារ​ មក​ដាក់​ទីទួល​សុវត្ថិភាព​ក្បែរផ្លូវ​វៀង​ក្រុង​ស្ថិត​ភូមិ​ព្រែកជីក ឃុំ​បត់​ត្រង់​ស្រុក​មង្គល​បូរី ​ដោយបាន​សង់​ទីជម្រក​ជូន​ពួកគាត់ ​និង​ត្រៀម​បម្រុង​បន្ថែមទៀត​បើសិនជា​ទឹកជំនន់​នៅ​បន្ត​ជន់​ឡើង​ខ្លាំង​ នឹងត្រូវ​ជម្លៀស​ជា​បណ្តើៗ​បន្ថែមទៀត​។

​លោក រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី​ ក៏បានឲ្យដឹងផង​ដែលថា ​គិត​ត្រឹម​ថ្ងៃទី ​១៨ ខែកញ្ញា ឆ្នាំ​ ២០២២​ នេះ​ នៅ​ស្រុក​មង្គល​បូរី ​រង​ផល​ប៉ះ​ពាល់​ដោយ​ទឹកជំនន់​មាន​ចំនួន ​១៩​ ភូមិ​ មាន​ចំនួន​ ១៥៧​ គ្រួសារ​ ប្រជាពលរដ្ឋ​ ៦៨៨​ នាក់​ ស្រី​ ៣៦៥​ នាក់​ និង​ស្លាប់​ដោយ​លង់ទឹក​ ១​ នាក់ ​ជម្លៀស​រក​ទីទួល​សុវត្ថិភាព​ចំនួន​ ១៣ ​គ្រួសារ ​ស្មើ​ ៤៥​ នាក់​ ស្រី​ ២៥​ នាក់ និង​ស្រូវ​លិច​ទឹក​ផ្ទៃដី​ ២.៥៦៣​ ហិតា លិច​វត្ត ​១ ​កន្លែង ​លិច​ផ្លូវ​ ២១​ ខ្សែ​ ប្រវែង​ ១០.៥១៧ ​ម៉ែត្រ​។ ចំពោះ​ស្ថានភាព​ទឹក​នៅ​ស្រុក​មង្គល​បូរី​វិញ​ នៅតែ​បន្ត​ហក់​ឡើង​ខ្លាំង​ដោយ​ទឹកជំនន់​ធ្លាក់​ពី​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ហូរ​ផ្នែក​ខាងក្រោម​ប៉ះពាល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ស្ទឹង​មាន​ឃុំ​សឿ ឃុំ​ចំណោម ឃុំ​រហាត់ទឹក និង​ឃុំ​បត់​ត្រង់ ដែល​រង​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ ត្រូវ​ជម្លៀស​ប្រជាពលរដ្ឋ​រក​ទីទួល​សុវត្ថិភាព​។

ជាមួយ​ការ​ជម្លៀស​ប្រជាពលរដ្ឋ​រក​ទីទួល​សុវត្ថិភាព​នេះដែរ​ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ​បាន​កសាង​ជម្រក​ត្រៀម​បម្រុង​បន្ថែមទៀត​ ដាក់​មន្ត្រី​សុខាភិបាល​ សម្រាប់​ការពារ​ និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​។ ទោះជា​យ៉ាងណា​អាជ្ញាធរ​កងកម្លាំង​ទាំងបី​ បាន​ត្រៀម​រួចជាស្រេច​ក្នុងការ​ជួយសង្គ្រោះ​ពលរដ្ឋ​ បើសិនជា​ទឹកជំនន់​នៅ​បន្ត​ហក់​ឡើង​ខ្លាំង​ និង​ជម្លៀស​រក​ទីទួល​សុវត្ថិភាព​ឲ្យ​បាន​ទាន់ពេល​។ សូម​បញ្ជក់​ថា ​មួយ​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​ស្រុក​មង្គលបុរី​បាន​រងគ្រោះ​ខ្លាំង​ជា​បន្តបន្ទាប់​ដោយ​ទឹកជំនន់​។

អត្ថបទ៖ អ​ពៅ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម