Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្វាយរៀង ណែនាំឱ្យប្រើ​គ្រឿងចក្រ​កាយផ្លូវរំដោះ​ទឹកលិច​

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

(ខេត្តស្វាយរៀង) ៖ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានឱ្យគ្រឿងចក្រជីកកាត់ផ្តាច់ផ្លូវលំមួយកន្លែង នៅក្នុងសង្កាត់ព្រៃអង្គុញក្រុងបាវិត ដើម្បីរំដោះទឹកលិចផ្លូវតំបន់សេដ្ឋកិច្ចពិសេសព្រមទាំងលំនៅស្ថានរបស់ប្រជាពលរដ្ឋ នៅថ្ងៃស្អែកនេះ។ លោកអភិបាលរងខេត្តបញ្ជាបែបនេះ នៅពេលលោកអញ្ជើញចុះពិនិត្យមើលទីតាំងនានា នៅក្នុងសង្កាត់ច្រកម្ទេស និងសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ដែលកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ឲ្យដឹងទៀតថា នាពេលខាងមុខខេត្តនិងមានគម្រោងដាក់លូរំដោះទឹក​ដើម្បីកុំឲ្យទឹកជន​លិចបន្តទៀតពីព្រោះថានៅតំបន់នេះសំបូររោងចក្រដូច្នេះបើមិនមានវិធានការការពារទេ ទឹកនឹងលិចរោងចក្រនាំឲ្យស្ទះដល់ដំណើរការរបស់ក្រុមហ៊ុនជាហេតុនាំឲ្យប៉ះពាល់ការងារបងប្អូនកម្មករកម្មការិនីយើងជាក់ជាពុំខានឡើយ។

«បញ្ហាដែលយើងមានការព្រួយបារម្ភនោះ គឺខ្លាចខាងរោងចក្របង្ហូរទឹកស្អុយចូលប្រឡាយ ឬបឹងក៏ប៉ុន្តែនាពេលកន្លង​មកយើងក៏ធ្លាប់បានធ្វើការណែនាំរួចហើយអំពីបញ្ហាទឹកកខ្វក់នេះរួមទាំងបញ្ហាបរិស្ថានជុំវិញតំបន់ផងដែរ»។ នេះជា​ការបញ្ជាក់​របស់លោក ហែម ពិសិដ្ឋ។

លោកក៏បានសំណូមពរឲ្យខាងក្រុមហ៊ុនរោងចក្រក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ នៅពេលសាងសង់​សំណង់អ្វីមួយត្រូវគិតពីផលប៉ះពាល់ជាមុនព្រមទាំងត្រូវចូលរួមសហការជាមួយខាងអាជ្ញាដែនដីមន្ទីរអង្គភាពជំនាញនានាដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីបញ្ជៀសកុំឲ្យមានបញ្ហាផ្សេងៗកើតមានទៅថ្ងៃក្រោយ​នាំឲ្យពិបាកក្នុង​ការដោះស្រាយ​និយាយជារួមយើងមិនត្រូវគិតតែប្រយោជន៍ខ្លួនឯងហើយវាប៉ះពាល់ប្រយោជន៍អ្នកដទៃនោះដែរ។

សូមបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះនៅក្រុងបាវិតមានបាននឹងកំពុងអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រនិងអាណាចក្រ ព្រមទាំងវិស័យឯកជនផ្សេងៗរួមមាន រោចក្រ សហគ្រាស មណ្ឌលកម្សាន្ត បង្កើតឱកាសការងារដល់កូនចៅប្រជាពលរដ្ឋ ប្រមាណជាង១០ម៉ឺននាក់ មានប្រាក់បៀវត្សចិញ្ចឹមគ្រួសារ​កាត់បន្ថយភាពក្រីក្រ តាមលក្ខណៈគ្រួសារ ហើយក៏មិនចំណាកស្រុកទាំងប្រថុយប្រថាន ដែលបង្កជាហានិភ័យ​ដល់ក្រុមគ្រួសារកូនចៅរបស់ប្រជាពលរដ្ឋនោះដែរ៕ ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

សន្តិសុខសង្គម១៣ ម៉ោង មុន

ស្ដ្រីបង្ហោះវីដេអូ ភ្ជាប់សំឡេងផ្ទុះអាវុធ ត្រូវបាននគរបាលខេត្តសៀមរាប ហៅមកសួរនាំ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីគយ នគរបាល ចុះផ្សព្វផ្សាយ ភាពខុសគ្នារវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនល្មើស ស្រី ស៊ីណា ជាប់សំណុំរឿង២ អាចជាប់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ

ព័ត៌មានជាតិ៧ ម៉ោង មុន

តុលាការ សន្យាចាត់វិធានការច្បាប់ដោយម៉ឺងម៉ាត់លើសំណុំរឿងឃាតកម្មបង្កឡើងដោយឈ្មោះ ស្រី ស៊ីណា

Sokha Hotels

ព័ត៌មានពេញនិយម