Connect with us

ជីវិតកម្សាន្ដ

អ្នកដឹកនាំរឿងម្នាក់ ចេញមុខទម្លាយខ្ទេចខ្ទី ពីចំណូលតារាថៃ ដែលបង្អួតឡានទំនើបៗ និងផ្ទះវីឡា

បានផុស

នៅ

លោក Adam Chalermchatri Yukol គឺជាអ្នកដឹកនាំរឿងដ៏ល្បីល្បាញមួយរូបក្នុងប្រទេស បានចេញ​មុខ​បង្ហោះ​សារ​ ពន្យល់​ពីប្រាក់​ចំណូល​របស់​តារា​ប្រុស​-ស្រី ​ក្នុង​វិស័យ​សិល្បៈ​ថៃខ្ទេចខ្ទីគ្មានសល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​សំណេរ​ដ៏​វែង​អន្លាយ​របស់​អ្នកដឹកនាំ​រូប​នេះ ​បាន​ពន្យល់​យ៉ាង​ក្បោះក្បាយ​ថា តារាម្នាក់មិនអាចមាន​លទ្ធភាព​ទិញ​​រថយន្ត​ស៊េរី​ទំនើបៗ ២-៣ ក្នុង​មួយ​ឆ្នាំ​បាន​ទេ លើកលែង​តែ​ការ​ទូទាត់​ណាមួយត្រូវ​បង់​រំលស់​ប៉ុណ្ណោះ។ ម៉្យាងវិញទៀត​ បើ​តួ​សម្ដែង​ម្នាក់ក៏មិនអាច​ សង់​ផ្ទះវីឡា​៤-៥​ ទិញឡាន​ស្ព័រ​៤-៥ ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​២-៣​ដង​ក្នុង​មួយ​ត្រីមាស​ ហើយនោះ ​សុទ្ធតែ​មិនមែន​ជា​ការ​ពិត​។ ពួកគេ​មាន​លុយ​បែប​នេះ ​ដរាប​ណា​ពួកគេ​រកស៊ី​ក្រៅ​ប្រទេស ​ឬ​លួចលាក់​ធ្វើ​រឿង​ណា​មួយ។

លោក Adam ក៏​បាន​ពន្យល់​បន្ថែម​ទៀត​ថា​ ភាពយន្ត​ថៃ​មួយ​ត្រូវ​ចំណាយ​ថវិកា​ពី​១០​ទៅ​៣០​លាន​បាត បើ​តួ​សម្ដែង​ម្នាក់​ទទួល​បាន​៥​រឿង ត្រូវ​ចំណាយ​ពេល ៧៥​ថ្ងៃ​ដើម្បី​ចាក់​រឿង ហើយ​ប្រហែល​៥​លាន​បាត​ក្នុង​មួយ​រឿង ដែល​វា​មិន​ទំនង​ទាល់​តែ​សោះ​ថា​ នឹង​មា​ន​តួ​សម្តែង​ម្នាក់​រក​បាន​ចំនួន​នេះ ​ក្នុង​មួយ​រឿង​ ២៥ លាន​បាត ដើម្បីទិញឡានទំនើប (Super Car) មួយ។

ទន្ទឹមនោះដែរ បើតួម្នាក់លេងមួយរឿង ក្នុងមួយភាគតម្លៃខ្ពស់បំផុតគឺ២ ម៉ឺនបាត (តួ​សម្តែង​ថៃ​ល្បីៗ ទើបអាចបាន​ចំណូល​នេះ) បើថត​៥​រឿង​ ​រយៈពេល​ថត​ប្រហែល​៤០​ថ្ងៃ​ក្នុង​មួយ​រឿង (១៦​ភាគ​ក្នុង​មួយ​រឿង​) វា​ត្រូវ​ចំណាយ​ពេល​២០០​ថ្ងៃ​ទៀត​ សរុប​១៥​លាន​បាត សរុប​២​រឿង​គឺ​២៧៥​ថ្ងៃ ៤០​លាន​បាត បាន​ន័យ​ថា បើ​ចង់​យក​ផ្ទះ​មួយ​ទៀត​តម្លៃ ១០-២០​លាន ត្រូវ​ធ្វើ​ការ​ហត់​បន្តិច ហើយប្រសិនបើអ្នក​ទៅក្រៅ​ប្រទេសរយៈពេល៥ ថ្ងៃ ៣ ដងរៀងរាល់ត្រីមាស វានឹងមានរយៈពេល ៤៥ថ្ងៃនៅបរទេសក្នុងមួយឆ្នាំ មិន​រាប់បញ្ចូលពិធីជប់លៀង EDM ធំៗ ៥-១០ ដងក្នុងមួយឆ្នាំឡើយ។ នេះគឺថាប្រសិនបើអ្នកចង់មានលុយ សម្រាប់ការចំណាយផ្សេងទៀតផងដែរ។ អ្នកត្រូវតែធ្វើអ្វីផ្សេងទៀត​ស្របគ្នា។

ប៉ុន្តែប្រសិនបើការងារមិនច្រើនទេ មិនខ្លាំងនោះទេ តម្លៃ​នេះ​មិន​ខ្លាំងដូចគ្នា​ ហើយ​ក៏មិនអាច​ស្ថិត​ក្នុង​ឧស្សាហកម្ម​ដែល​សម្បូរ​​ជាង​មហាសេដ្ឋី​បានដែរ។ វាមិនដែលថា មនុស្ស​អាយុ​ជាង​២០​ឆ្នាំសោះ​ បែរមានលុយច្រើនទិញអ្វីក៏បាន។ ទោះយ៉ាងណា គ្មាន​មធ្យោបាយ​បម្រុង​រថយន្ត​ទំនើប ២-៣ គ្រឿង ឬ​សង់​ផ្ទះ​ច្រើន​ ឬអាចធ្វើដំណើរទៅបរទេសបានយ៉ាងស្រួល បើពួកគេមិនធ្វើរឿងណាមួយ ក្រៅពីវិស័យសិល្បៈ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖លេចមុខតារាសម្ដែងជើងចាស់ ថៃ ៤ រូប ប៉ះគ្នាក្នុងកម្មវិធីមួយ

ចុចអាន៖YaYa ខ្មាសអៀនខ្លាំង ពេលកំពុងថតរូបជាមួយតារាប្រុសម្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៦ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម