ព័ត៌មានអន្ដរជាតិ
កាណាដា ត្រៀមខ្លួនទប់ទល់ជាមួយ ព្យុះសង្ឃរាខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្ត
ក្រុមមន្ត្រី បានជំរុញឲ្យប្រជាពលរដ្ឋនៅតាមបណ្តោយឆ្នេរសមុទ្រអាត្លង់ទិក របស់ប្រទេសកាណាដា ត្រូវត្រៀមខ្លួនសម្រាប់ផលប៉ះពាល់ ខណៈព្យុះសង្ឃរា Fiona កំពុងតម្រង់ទៅទិសខាងជើង បន្ទាប់ពីវាយប្រហារកោះ Bermuda។

មជ្ឈមណ្ឌលព្យុះសង្ឃរាកាណាដា (NHC) បានព្រមានថា ព្យុះ Fiona ដែលនឹងទៅដល់ដីគោកកាណាដា នៅព្រឹកថ្ងៃសៅរ៍ ទី២៤ខែកញ្ញានេះ គឺព្យុះខ្លាំងក្លាបំផុតក្នុងប្រវត្តិសាស្ត្រ។
ស្របពេលជាមួយគ្នានោះដែរ អាជ្ញាធរបានព្រមានអំពីគ្រោះទឹកជំនន់នៅតាមតំបន់ឆ្នេរ ការដាច់ចរន្តអគ្គិសនី និងលក្ខខណ្ឌបើកបរដ៏គ្រោះថ្នាក់។

មនុស្សចំនួន៨នាក់ ត្រូវបានសម្លាប់ដោយសារព្យុះនេះ នៅតំបន់ការ៉ាប៊ីន។
ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោក បានវាយប្រហារកោះ Bermuda កាលពីព្រឹកថ្ងៃសុក្រ ដោយបង្ខំឲ្យសាលារៀន និងការិយាល័យនានាត្រូវបិទទ្វារ។

ព្យុះ Fiona ក៏បានបង្កការបំផ្លិចបំផ្លាញរួចហើយផងដែរនៅកោះ ព័រតូរីកូ និងសាធារណរដ្ឋដូមីនិកកាលពីដើមសប្តាហ៍នេះ ដោយមនុស្សជាច្រើននៅតែគ្មានអគ្គិសនី ឬទឹកប្រើប្រាស់។
NHC ព្យាករថា ព្យុះ Fiona នឹងនាំមកនូវជាមួយខ្យល់បក់ក្នុងល្បឿនអតិបរមា ២១៥ គីឡូម៉ែត្រក្នុងមួយម៉ោង។

មន្ត្រីកាណាដា បានចេញការព្រមានអំពីព្យុះដ៏កម្រសម្រាប់ខេត្តអាត្លង់ទិកដូចជា Nova Scotia, Prince Edward Island, Newfoundland និង New Brunswick ក៏ដូចជាផ្នែកខ្លះនៃខេត្ត Quebec ផងដែរ។
តំបន់ទាំងនេះអាចទទួលបានទឹកភ្លៀងរហូតដល់ ២៥សង់ទីម៉ែត្រ ដែលបង្កើនហានិភ័យនៃជំនន់ទឹកភ្លៀង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ព្យុះមួយទៀត នឹងវាយប្រហារប្រទេសជប៉ុន ចាប់ពីយប់នេះទៅ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


