ព័ត៌មានអន្ដរជាតិ
ព្យុះមួយទៀត នឹងវាយប្រហារប្រទេសជប៉ុន ចាប់ពីយប់នេះទៅ
មន្ត្រីឧតុនិយមជប៉ុននិយាយថា ព្យុះត្រូពិកមួយ បានកកើតនៅលើសមុទ្រ នៃប្រទេសជប៉ុន។

យោងតាមទីភ្នាក់ងារឧតុនិយម, ព្យុះត្រូពិក Talas គឺស្ថិតនៅចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រពីខេត្ត Kochi ភាគខាងលិចប្រទេសជប៉ុន នៅម៉ោង៩ព្រឹក ថ្ងៃសុក្រទី២៣ខែកញ្ញា។
ព្យុះនេះ កំពុងបក់បោកក្នុងល្បឿនប្រហែល ៦៥ គីឡូម៉ែត្រក្នុងមួយម៉ោង នៅជិតចំណុចកណ្តាលរបស់វា ហើយមានខ្យល់កន្ត្រាក់ក្នុងល្បឿនរហូតដល់ទៅ ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ព្យុះនេះត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅប្រទេសជប៉ុនភាគខាងលិច និងខាងកើត តាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិកចាប់ពីយប់ថ្ងៃសុក្រនេះដល់ថ្ងៃសៅរ៍។
តាមការព្យាករ ព្យុះ Talas នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងជាមួយនឹងរន្ទះ ទៅកាន់តំបន់ Tokai, Kinki និង Kanto-Koshin រហូតដល់ថ្ងៃអាទិត្យ។ ភ្លៀងធ្លាក់ខ្លាំងអាចឈានដល់ជាង ៥០ មិល្លីម៉ែត្រក្នុងមួយម៉ោង។

បរិមាណទឹកភ្លៀងក្នុងរយៈពេល ២៤ ម៉ោង ត្រូវបានគេព្យាករថា នឹងមានរហូតដល់ ២០០មិល្លីម៉ែត្រនៅតំបន់ Kinki និង Tokai និងរហូតដល់ ១២០មិល្លីម៉ែត្រនៅ Kanto-Koshin។
ស្របពេលជាមួយគ្នានោះដែរ មន្ត្រីទីភ្នាក់ងារ បានជំរុញឲ្យប្រជាជននៅចំផ្លូវរបស់ព្យុះ ត្រូវប្រុងប្រយ័ត្នចំពោះការរអិលបាក់ដី ទឹកទន្លេឡើងខ្លាំង និងការជន់លិចនៅតាមតំបន់ទំនាប ក៏ដូចជារន្ទះ និងខ្យល់កន្ត្រាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ ព្យុះកំណាច Nanmadol ចាប់ផ្តើមឆក់យកជីវិតមនុស្សហើយ នៅ ជប៉ុន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


