ព័ត៌មានអន្ដរជាតិ
ធ្លាក់ឧទ្ធម្ភាគចក្រយោធានៅ ប៉ាគីស្ថាន មនុស្សស្លាប់ទាំងអស់
យោធាប៉ាគីស្ថានបាននិយាយនៅថ្ងៃនេះថា ឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់នៅភាគនិរតីនៃប្រទេស បណ្ដាលឲ្យទាហាននៅលើនោះ រួមទាំងមន្រ្តីពីរនាក់ស្លាប់ទាំងអស់ ដែលនេះជាឧបទ្ទវហេតុឆក់យកជីវិតលើកទីពីរក្នុងរយៈពេលជាងមួយខែ។

ឧទ្ធម្ភាគចក្រនេះត្រូវបានគេដឹងថា ធ្លាក់នៅជិត Khost ដែលជាទីក្រុងតូចមួយក្នុងខេត្ត Balochistan ជាប់ព្រំដែន អាហ្វហ្គានីស្ថាន និងអ៊ីរ៉ង់។
ស្របពេលនោះដែរ យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឧទ្ធម្ភាគចក្របានធ្លាក់នៅក្នុងបេសកកម្មហោះហើរកាលពីយប់មិញ ដោយមានបុគ្គលិក៦នាក់ រួមទាំងមេទ័ព២នាក់ (អាកាសយានិកទាំងពីរ) បានឱបក្រសោប shahadat (ទុក្ករបុគ្គល) នៅក្នុងការធ្លាក់” នោះផងដែរ។

យ៉ាងណាមិញ មិនមានព័ត៌មានលម្អិតអំពីមូលហេតុនៃការធ្លាក់ ឬប្រភេទយន្តហោះនោះទេ ខណៈតំបន់ដែលឧទ្ធម្ភាគចក្រចុះមក មិនត្រូវបានរងគ្រោះដោយទឹកជំនន់ថ្មីៗនេះទេ។
គួររំឭកដែរថា កាលពីដើមខែសីហា ទាហានប៉ាគីស្ថាន ៦នាក់ រួមទាំងមេបញ្ជាការកំពូលម្នាក់របស់កងទ័ព បានស្លាប់នៅពេលដែលឧទ្ធម្ភាគចក្ររបស់ពួកគេបានធ្លាក់អំឡុងពេលប្រតិបត្តិការជួយសង្គ្រោះមនុស្សដែលរងគ្រោះដោយទឹកជំនន់នៅ Balochistan។ ក្នុងនោះភ្លៀងមូសុង បានបង្កទឹកជំនន់យ៉ាងខ្លាំងនៅប៉ាគីស្ថានក្នុងឆ្នាំនេះ ជាពិសេសក្នុងខេត្ត Sindh និង Balochistan ហើយមនុស្សជាង ៣២៣នាក់បានស្លាប់ ក្នុងចំណោម១,៦០០ នាក់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Angelina Jolie ចុះទៅប៉ាគីស្ថានដែលកំពុងជួបគ្រោះមហន្តរាយទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


