ជីវិតកម្សាន្ដ
Angelina Jolie ចុះទៅប៉ាគីស្ថានដែលកំពុងជួបគ្រោះមហន្តរាយទឹកជំនន់ធ្ងន់ធ្ងរ
តារាហូលីវូដ Angelina Jolie បានធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាន ដែលកំពុងតែជួបគ្រោះមហន្តរាយទឹកជំនន់ធ្ងន់ធ្ងរ។

តារាសម្ដែងស្រីរូបនេះ បានធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាន ជាមួយគណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិកាលពីថ្ងៃពុធ ហើយលោកស្រីក៏បាននិយាយជាមួយមន្ត្រីរដ្ឋាភិបាល និងយោធាឆ្លើយតបទៅនឹងគ្រោះមហន្តរាយនេះផងដែរ។

យោងតាមរបាយការណ៍បញ្ជាក់ថាលោកស្រី Angelina Jolie បានជួបអ្នកស្រុកមួយចំនួននៅក្នុងខេត្ត Sindh ភាគខាងត្បូងដែលរងគ្រោះខ្លាំងជាងគេ ខណៈលោកស្រីនិយាយថា “ខ្ញុំបាននិយាយទៅកាន់មនុស្ស ហើយគិតថា ប្រសិនបើជំនួយមិនគ្រប់គ្រាន់ ពួកគេនឹងមានផលលំបាកខ្លាំង។ កុមារច្រើនពេក នឹងមានកង្វះអាហាររូបត្ថម្ភ”។ លោកស្រីក៏កំពុងតែបារម្ភថា នឹងមានការលំបាកបន្ថែមទៀតក្នុងរដូវរងា។ ស្ថានភាពអនាម័យមិនល្អនាបច្ចុប្បន្ន ជាកន្លែងបង្កាត់ពូជនៃជំងឺឆ្លងដូចជាជំងឺគ្រុនចាញ់ និងអាសន្នរោគ។

គួរបញ្ជាក់ថា ប្រទេសប៉ាគីស្ថានបានរងការវាយប្រហារដោយខ្យល់មូសុង ចាប់តាំងពីពាក់កណ្ដាលខែមិថុនា។ មនុស្សជាង១,៥០០នាក់បានស្លាប់ ហើយផ្ទះចំនួន ២ លានខ្នងត្រូវបានបំផ្លិចបំផ្លាញ ហើយទឹកជំនន់នៅតែបន្តកើតមាននៅក្នុងតំបន់ជាច្រើនថែមទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គ្រោះធម្មជាតិធំៗ ៥ ធ្លាប់សម្លាប់មនុស្សអស់ជាច្រើន ក្នុងប្រវត្តិសាស្ត្រ
ចុចអាន៖អ្នកស្លាប់ដោយសារទឹកជំនន់នៅប៉ាគីស្ថាន កើនដល់ ១៥០៨នាក់ (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


