សន្តិសុខសង្គម
ស្នងការខេត្តស្ទឹងត្រែង បំបែកសំណុំរឿងឃាតកម្ម ដែលមានខ្នោះជាប់ដៃជនរងគ្រោះ
ជនសង្ស័យ ២ នាក់ ដែលប្លន់ម៉ូតូជនរងគ្រោះចាប់ដាក់ខ្នោះដៃ ហើយសម្លាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ កាលពីវេលាម៉ោង ១ រសៀល ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២២ នេះ និងបាននាំខ្លួនទៅឲ្យធ្វើត្រាប់ក្នុងករណីចាប់ដាក់ខ្នោះ ហើយប្លន់សម្លាប់។
ករណីខាងលើនេះបានកើតឡើង កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២ ក្បែរចំណុចបង្គោលសេវា ០៩៧ ស្ថិតក្នុងភូមិរិទ្ធីសែនជយ័ ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជយ័ ខេត្តស្ទឹងត្រែង។
គួររំលឹកផងដែរថា បុរសដែលស្លាប់នោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ដោយដៃជាប់ខ្នោះ អាយុ ១៩ ឆ្នាំ ពាក់អាវដៃវែងពណ៌ផ្ទៃមេឃ ស្លៀកខោពណ៌បៃតង ខ្សែក្រវាត់ពណ៌ខ្មៅ ក្បែរសាកសពមានស្បែកជើងផ្ទាត់មួយគូ។
លោកវរសេនីយ៍ឯក វ៉ា សុផាន់ ស្នងការរងទទួលផែនព្រហ្មទណ្ឌកម្រិតធ្ងន់បានឲ្យដឹងថា ជនរងគ្រោះត្រូវគេប្លន់យកម៉ូតូសម្លាប់នោះមានឈ្មោះ ថេន សុមិត្ត ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិកោះកី ឃុំកោះស្នៃង ស្រុកបុរីអូរស្វាយសែនជយ័។ ចំណែកជនសង្ស័យទាំងពីរនាក់ដែលសមត្ថកិច្ចចាប់ខ្លួនរួមមាន ៖ ១.ឈ្មោះ ជាតិ សារ៉ូ ភេទប្រុស អាយុ ១៨ ឆ្នាំមុខរបរមិនពិតប្រាកដ។ ២.ឈ្មោះ គង់ សំអឿន ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំងពីរនាក់ រស់នៅភូមិរិទ្ធសែនជ័យ ២ ឃុំអូរស្វាយ ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
លោកស្នងការរងបញ្ជាក់បន្ថែមថា តាមការឲ្យដឹងពីសាច់ញាតិបានប្រាប់ថា ជនរងគ្រោះជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា កញ្ចាស់ ពណ៌ត្រួយចេក ចេញពីផ្ទះតាំងពីថ្ងៃទី ១៦ កញ្ញា ពុំបានត្រឡប់ទៅផ្ទះវិញនោះទេ ទើបនៅល្ងាចថ្ងៃទី ១៨ ត្រូវបានគេប្រទះឃើញស្លាប់ទាំងដៃជាប់ខ្នោះនៅចំណុចខាងលើ។ ចំណែកម៉ូតូកញ្ចាស់របស់ជនរងគ្រោះក៏បាត់មិនឃើញដែរ។
លោកស្នងការរងបញ្ជាក់ថា ក្រោយការស៊ើបអង្កេតស្រាវជ្រាវរយៈពេល ៨ ថ្ងៃ ត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញា និងធ្វើការចាប់ឃាត់ខ្លួនយកមកឲ្យធ្វើត្រាប់សកម្មភាពចាប់ជនរងគ្រោះដាក់ខ្នោះ ហើយយកដំបងវាយចំកញ្ចឹងក និងក្បាលបណ្ដាលឲ្យផុងលលាដ៍ និងបាក់ក។
ក្រោយធ្វើត្រាប់ក្នុងសកម្មភាពដាក់ខ្នោះ និងយកដំបងវាយប្លន់យកម៉ូតូជនរងគ្រោះរួច ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីធ្វើការសាកសួរបន្ត កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ ងិនលីម
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង