ព័ត៌មានជាតិ
រដ្ឋបាលខេត្តបាត់ដំបងគ្រោងកសាងអាគារសិក្សា១ខ្នង ដើម្បីឆ្លើយតបនឹងកំណើនសិស្សានុសិស្ស
ទីប្រឹក្សាក្រសួងឧស្សាហកម្មវិទ្យាសាស្ដ្រនិងនវានុវត្តន៍ និងជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឯកឧត្តម ស៊ឹម.ស៊ីថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បាននាំយកថវិកាដែលជាសប្បុរសរបស់ឯកឧត្តមចំនួន៥៧,៤៩៧.៩៥USD(ហាសិបប្រាំពីរពាន់ បួនរយកៅសិបប្រាំពីរដុល្លា និងកៅសិបប្រាំសេន) របស់ឯកឧត្តមផ្ទាល់ប្រគល់ជូនដល់រដ្ឋបាលខេត្តបាត់ដំបងដោយមានឯកឧត្តម ងួន រតនៈ ជាតំណាង ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាមួយរាជរដ្ឋាភិបាល ឲ្យកាន់តែប្រសើឡើង។

ក្នុងនោះដែរឯកឧត្តម ស៊ឹម ស៊ីថា ក៏បាននាំយកអំណោយដ៏ថ្លៃថ្លាររបស់ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិតចម ប្រសិទ្ធ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្របច្ចេកវិទ្យានិងនវានុវត្តន៍ចំនួន១៥,១៦០.៣៧USD(ដប់ប្រាំពាន់មួយរយហុកសិបដុល្លានិងសាមសិបប្រាំពីរសេន) សម្រាប់សាងសង់អាគារស្នាក់នៅមួយខ្នងទំហំ៥មx៨មព្រមទាំងម៉ាស៊ីនភ្លើងមួយគ្រឿងដែលមានកម្លាំង៤៥គីឡូវ៉ាត់ ជូនដល់យោធភូមិភាគទី៥ផងដែរ។ ក្នុងនោះដែររដ្ឋបាលខេត្តបាត់ដំបងតាមរយះឯកឧត្តម ងួន.រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានចូលរួមជាថវិកាចំនួន២០,០០០,០០០រៀល(ម្ភៃលានរៀលគត់)ជូនដល់បញ្ជាការដ្ឋានយោធភូមិភាគទី៥ ក្នុងការចូលរួមកសាងអាគាររដ្ឋបាលក្នុងអង្គភាពផងដែរ។

ឯកឧត្តមងួន.រតនៈបានបញ្ជាក់ថា ចំពោះថវិកាសប្បុរសពីឯកឧត្តស៊ឹម ស៊ីថា ចំនួនខាងលើនេះរដ្ឋបាលខេត្តក៏គ្រោងនឹងកសាងអគារសាលាបឋមសិក្សាបោះពោធិ៍ ដែលមានទីតាំងនៅឃុំអូរដំបង១ស្រុកសង្កែខេត្តបាត់ដំបង ដើម្បីឆ្លើយតបទៅនឹងតម្រូវការចំពោះមុខរបស់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សដែលកពុងជួបប្រទះនឹងការខ្វះខាតអាគារសិក្សាដោយសារតែកំណើននៃសិស្សានុសិស្សកាន់តែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងក៏បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម ស៊ឹម ស៊ីថា ទីប្រឹក្សាក្រសួងឧស្សាហកម្មវិទ្យាសាស្ដ្រនិងនវានុវត្តន៍និងជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលយកចិត្តទុកដាក់ក្នុងការចូលរួមបម្រើផលប្រយោជន៍សង្គមជាច្រើនកន្លងមកនិងបានបន្តចូលរួមជាថវិកាក្នុងការកសាងអាគារសិក្សាមួយខ្នងជូនទៅតាមតម្រូវការរបស់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៅពេលនេះទៀតផង៕
អត្ថបទ ៖ សៅ សារិទ្ធ



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៤ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


