ព័ត៌មានអន្ដរជាតិ
ប្រទេសចំនួន៩ ប្រកាសគាំទ្រឲ្យ អ៊ុយក្រែន ចូល អង្គការណាតូ (មានវីដេអូ)
ប្រធានាធិបតីនៃសមាជិកចំនួន៩ របស់អង្គការណាតូ បានជួបជុំគ្នាកាលពីថ្ងៃអាទិត្យទី០២ខែតុលា ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេ ចំពោះសមាជិកភាពរបស់ប្រទេសអ៊ុយក្រែន ហើយថែមទាំងជំរុញឲ្យសម្ព័ន្ធមិត្តទាំងអស់បង្កើនការគាំទ្រផ្នែកយោធា ចំពោះទីក្រុងកៀវ ទៀតផង។

សេចក្តីថ្លែងការណ៍នេះធ្វើឡើងពីរថ្ងៃ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានប្រកាសពីចេតនានៃប្រទេសរបស់គាត់ ក្នុងការដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូជាបន្ទាន់។
ប្រធានាធិបតីសាធារណរដ្ឋឆេក អេស្តូនី ឡាតវី លីទុយអានី ម៉ាសេដូនីខាងជើង ម៉ុងតេណេហ្គ្រោ ប៉ូឡូញ រូម៉ានី និងស្លូវ៉ាគីបាននិយាយថា “យើងឈរយ៉ាងរឹងមាំនៅពីក្រោយការសម្រេចចិត្តរបស់កិច្ចប្រជុំកំពូល ប៊ុយការ៉េស ណាតូ ឆ្នាំ២០០៨ ទាក់ទងនឹងសមាជិកភាពនាពេលអនាគតរបស់អ៊ុយក្រែន”។

នៅក្នុងកិច្ចប្រជុំកំពូល ប៊ុយការ៉េស, សមាជិកសម្ព័ន្ធភាព បានស្វាគមន៍ចំពោះសេចក្តីប្រាថ្នាសម្រាប់សមាជិកភាពក្នុងអង្គការណាតូ របស់អ៊ុយក្រែន និងហ្សកហ្ស៊ី ប៉ុន្តែមិនបានបញ្ជាក់ពេលវេលាណាមួយ សម្រាប់ការចូលជាសមាជិករបស់ប្រទេសទាំងនេះទេ។
សេចក្តីថ្លែងការណ៍នោះនិយាយថា “យើងគាំទ្រអ៊ុយក្រែនក្នុងការការពារខ្លួន ប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី ទាមទារឲ្យរុស្ស៊ីដកខ្លួនចេញពីទឹកដីដែលកាន់កាប់ទាំងអស់ជាបន្ទាន់ និងលើកទឹកចិត្តសម្ព័ន្ធមិត្តទាំងអស់ ឲ្យបង្កើនជំនួយយោធារបស់ពួកគេយ៉ាងលើសលប់ដល់អ៊ុយក្រែន”។

ទន្ទឹមនឹងនេះ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានសង្កត់ធ្ងន់ថា “ការសម្រេចចិត្តណាមួយស្តីពីសមាជិកភាព ត្រូវតែធ្វើឡើងដោយការឯកភាពនៃសមាជិកទាំង៣០។ បច្ចុប្បន្ន អាទិភាពកំពូលរបស់ប្លុកនេះគឺ គាំទ្រអ៊ុយក្រែន ទាំងផ្នែកយោធា និងផ្នែកហិរញ្ញវត្ថុ។ នេះក៏ជាវិធីល្អបំផុតដើម្បីឆ្លើយតប ចំពោះសកម្មភាពរបស់រុស្ស៊ីផងដែរ”។
គួរបញ្ជាក់ថា ការប្រកាសរបស់ លោក Zelensky អំពីការប៉ុនប៉ងចូលណាតូ បានកើតឡើងនៅថ្ងៃតែមួយដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការដាក់បញ្ចូលតំបន់ចំនួន៤ ចូលជាឧបសម្ព័ន្ធរបស់រុស្ស៊ី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ៊ុយក្រែន ដណ្តើម បាន មកវិញទាំងស្រុងនូវមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


