កីឡា
ល្អមើលថ្ងៃនេះ បឹងកេត ប៉ះ EDC ខណៈ ភ្នំពេញក្រោន ប៉ះ វិសាខា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ HUN SEN CUP
វគ្គកាន់តែពិសេស កាន់តែគួរឲ្យចាប់អារម្មណ៍នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយនាថ្ងៃទី៥ ខែតុលានេះ។

បឹងកេត បើកទ្វារកីឡដ្ឋាន ខេមបូឌាអ៊ែវ៉េ វេលាម៉ោង៣:៣០នាទីរសៀលនេះទទួលស្វាគមន៍ក្រុមកំពុងឡើង អគ្គីសនីកម្ពុជា។ អគ្គិសនីបង្កការភ្ញាក់ផ្អើលខ្លាំងមែនទែនក្នុងរដូវកាលនេះ បន្ទាប់ពីទម្លាក់ក្រុមខ្លាំងជាបន្តបន្ទាប់។ វគ្គ១៦ក្រុមចុងក្រោយ ក្រុមនេះបានយកឈ្នះគិរីវង់សុខសែនជ័យទាំងពីរជើង ៤-៣។ នៅវគ្គ៨ក្រុមចុងក្រោយ អគ្គិសនីកម្ពុជា បានទម្លាក់ក្រុមព្រះខ័នរាជស្វាយរៀងដោយលទ្ធផលទាំងពីរជើង ៤-២ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ចំណែក បឹងកេតវិញ នៅវគ្គ១៦ក្រុមចុងក្រោយបានយកឈ្នះ អាយអេសអាយ ដង្កោសែនជ័យដោយលទ្ធផលគ្រាប់បាល់ទាំងពីរជើង ៥-២ និងវគ្គ៨ក្រុមចុងក្រោយបានយកឈ្នះក្រុម កោះកុង អេហ្វស៊ី ដោយលទ្ធផលទាំងពីរជើង ៥-៣។
អគ្គិសនីកម្ពុជានេះជាលើកទី២ហើយដែលបានឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីលើកទី១ កាលពីឆ្នាំ២០១៧ ហើយទទួលបានចំណាត់ថ្នាក់លេខ៣តាមរយៈការទាត់បាល់១១ម៉ែត្រកាត់សេចក្តីឈ្នះបឹងកេត ៥-៤។

បឹងកេតធ្លាប់បានក្លាយជាជើងឯកនៃពានរង្វាន់សម្តេចតេជោនេះ១លើកកាលពីឆ្នាំ២០១៩ និងធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ពីរដង និងលេខ៤មួយដង។
អគ្គិសនីកម្ពុជាកំពុងក្លាយជាក្រុមគ្រោះថ្នាក់សម្រាប់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដោយសារក្រុមទាំងមូលប្រើប្រាស់កីឡាករក្នុងស្រុកសុទ្ធទាំងការប្រកួតលីគទី២ និងពានរង្វាន់សម្តេចតេជោ ដូច្នេះក្រុមនេះយល់ចិត្តគ្នាខ្លាំងលើទីលាន។

ថ្ងៃនេះដែរ វេលាម៉ោង៦:៣០នាទីល្ងាច ភ្នំពេញក្រោន បើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលក្រុម វិសាខា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា។ វិសាខាជាម្ចាស់ជើងឯកនៃពានរង្វាន់២លើក ខណៈ ភ្នំពេញក្រោនក៏ធ្លាប់ឈ្នះពីរលើកដែរ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺ វិសាខា ឈ្នះពីរលើកចុងក្រោយពោលគឺឆ្នាំ២០២០ និង២០២២ ដូច្នេះជាក្រុមកំពុងការពារតំណែងជើងឯក៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


