ព័ត៌មានអន្ដរជាតិ
ពូទីន ចុះហត្ថលេខា ដាក់បញ្ចូលអតីតតំបន់អ៊ុយក្រែនចំនួន ៤ ជាទឹកដីរបស់រុស្ស៊ី ជាផ្លូវការ (មានវីដេអូ)
នៅថ្ងៃពុធទី០៤ខែតុលា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើច្បាប់រដ្ឋធម្មនុញ្ញ ដែលធ្វើឲ្យតំបន់ Donetsk, Luhansk, Zaporizhzhia និង Kherson ក្លាយជាផ្នែករបស់ប្រទេសរុស្ស៊ីជាផ្លូវការ។

មុននេះ សន្ធិសញ្ញាត្រូវបានអនុម័តដោយសភាទាំងពីររបស់រុស្ស៊ី ក៏ដូចជាដោយស្ថាប័ននីតិប្បញ្ញត្តិរបស់តំបន់ Donetsk និង Luhansk ផងដែរ។
ប្រជាមតិស្តីពីការចូលរួមជាមួយរុស្ស៊ី បានចាប់ផ្តើមក្នុងពេលដំណាលគ្នាកាលពីថ្ងៃទី២៣ខែកញ្ញានៅក្នុងតំបន់ Donetsk, Luhansk, Zaporizhzhia និង Kherson ហើយបានបញ្ចប់នៅថ្ងៃទី ២៧ខែកញ្ញា។
តំបន់ Donetsk និង Luhansk បានបំបែកចេញពីអ៊ុយក្រែនក្នុងឆ្នាំ ២០១៤ បន្ទាប់ពីរដ្ឋប្រហារ Maidan និងជម្លោះស៊ីវិលនៅភាគខាងកើតប្រទេស។ ភ្លាមៗបន្ទាប់ពីចាប់ផ្តើមប្រតិបត្តិការយោធាក្នុងខែកុម្ភៈឆ្នាំនេះ រុស្ស៊ីបានដណ្តើមយកតំបន់ Kherson និងផ្នែកដ៏ធំនៃតំបន់ Zaporozhye ។

រុស្ស៊ីបានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈ ដោយលើកឡើងពីការបរាជ័យរបស់ទីក្រុងកៀវ ក្នុងការអនុវត្តកិច្ចព្រមព្រៀង Minsk ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ឲ្យតំបន់ Donetsk និង Lugansk នូវឋានៈពិសេសនៅក្នុងរដ្ឋអ៊ុយក្រែន។
ពិធីសារដែលសម្របសម្រួលដោយអាល្លឺម៉ង់ និងបារាំង ត្រូវបានចុះហត្ថលេខាជាលើកដំបូងនៅក្នុងឆ្នាំ ២០១៤។ ចាប់តាំងពីពេលនោះមក អតីតប្រធានាធិបតីអ៊ុយក្រែន លោក Pyotr Poroshenko បានទទួលស្គាល់ថា គោលដៅចម្បងរបស់ទីក្រុងកៀវ គឺប្រើប្រាស់បទឈប់បាញ់ដើម្បីទិញពេលវេលា និង បង្កើតកងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពល។
នៅខែកុម្ភៈ ឆ្នាំ ២០២២ វិមានក្រឹមឡាំងបានទទួលស្គាល់សាធារណរដ្ឋ Donbass ជារដ្ឋឯករាជ្យ ហើយទាមទារឲ្យអ៊ុយក្រែនប្រកាសជាផ្លូវការថា ខ្លួនជាប្រទេសអព្យាក្រឹត ដែលមិនចូលរួមក្នុងប្លុកយោធាលោកខាងលិចណាមួយឡើយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ អ៊ុយក្រែន រំដោះបានភូមិសំខាន់ៗ ក្នុងតំបន់ ដែលរុស្ស៊ី ទើបកាត់យក
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


