ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន រំដោះបានភូមិសំខាន់ៗ ក្នុងតំបន់ ដែលរុស្ស៊ី ទើបកាត់យក (មានវីដេអូ)
កងកម្លាំងអ៊ុយក្រែនបានរំដោះភូមិសំខាន់មួយក្នុងតំបន់ Kherson ភាគខាងត្បូង ដែលរុស្ស៊ី ទើបកាត់យក។

ក្រសួងការពារជាតិក្នុងទីក្រុង កៀវ បានបង្ហោះវីដេអូមួយ ដែលបង្ហាញពីកងពលតូចម៉ារីនទី ៣៥ កំពុងបង្ហូតទង់ជាតិអ៊ុយក្រែននៅភូមិ Davydiv Brid ចំពេលមានសេចក្តីរាយការណ៍ថា ភូមិជាច្រើនផ្សេងទៀតនៅក្បែរនោះ ក៏ត្រូវបានដណ្តើមយកផងដែរ។
កម្លាំងរុស្ស៊ី ត្រូវបង្ខំឲ្យដកថយរួចទៅហើយនៅភាគឦសានប្រទេស អ៊ុយក្រែន ហើយឥឡូវ ពួកគេក៏ត្រូវបានបង្ខំឲ្យដកថយផងដែរ នៅភាគខាងត្បូង។

បរាជ័យចុងក្រោយបំផុតរបស់កងទ័ពរុស្ស៊ី បានកើតឡើងខណៈលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ត្រៀមចុះហត្ថលេខាជាធរមាន នូវក្រឹត្យដែលដាក់បញ្ចូលតំបន់អ៊ុយក្រែនចំនួន៤ជាឧបសម្ព័ន្ធ ទោះសង្គ្រាមកំពុងផ្ទុះខ្លាំងនៅក្នុងតំបន់ទាំង៤នោះក៏ដោយ។
ឧបសម្ព័ន្ធនេះមិនមានភាពស្របច្បាប់នៅក្រោមច្បាប់អន្តរជាតិទេ ហើយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសថា ពួកគេទុកជាមោឃៈ។

លោក Zelensky បាននិយាយថា កងកម្លាំងអ៊ុយក្រែនបានធ្វើប្រតិបត្តិការដ៏ខ្លាំងក្លា និងរហ័សនៅភាគខាងត្បូងប្រទេស ហើយបានរំដោះតំបន់ជាច្រើន ក្នុងរយៈពេលត្រឹមមួយសប្តាហ៍។
ដោយឡែក ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយជាមួយលោក Zelensky កាលពីថ្ងៃអង្គារ ហើយបានធានាដល់ប្រធានាធិបតីអ៊ុយក្រែនថា សហរដ្ឋអាមេរិក នឹងមិនទទួលស្គាល់ការកាត់បញ្ចូលរបស់រុស្ស៊ីឡើយ។ មេដឹកនាំទាំង២ ក៏បានពិភាក្សាអំពីជំនួយរបស់សហរដ្ឋអាមេរិកក្នុងទំហំទឹកប្រាក់ ៦២៥លានដុល្លារ រួមទាំងប្រព័ន្ធបាញ់រ៉ុកកែត Himars ផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រុស្ស៊ី បង្ហាញចំនួនទាហាន ដែលខ្លួនកែនបាន ទៅប្រយុទ្ធនៅ អ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១៧ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


