Connect with us

ព័ត៌មានជាតិ

លោក ណុប ចាន់ណារិន្ទ ៖ ការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបទបញ្ជាររបស់ប្រមុខរាជរដ្ឋាភិបាលបានល្អ គឺជាប្រសិទ្ធិភាព នៃការពង្រឹងនិតិរដ្ឋ

បានផុស

នៅ

នៅក្នុងអំឡុងពេលចុះបំពេញការងារនៅខេត្តក្រចេះ លើវិស័យអធិការកិច្ច លោក ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា ការពង្រឹងនីតិរដ្ឋ មិនមែនយើងមានតែទ្រឹស្តីនោះទេ ដោយជោគជ័យរបស់វា គឺស្ថិតលើប្រសិទ្ធិភាព នៃការអនុត្តជាក់ស្តែង ចំទិសដៅ តាមច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តនានា និងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញឲ្យអនុវត្តន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណុប ចាន់ណារិន្ទ បានថ្លែងថា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មានតួនាទីធ្វើជាសេនាធិការឲ្យរាជរដ្ឋាភិបាល ប្រៀបដូចជាកញ្ចក់ឆ្លុះបញ្ចាំងពីសកម្មភាពអនុវត្តន៍។ ជាក់ស្តែងរបស់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក៏ដូចជាផ្នែកមិនមែនរដ្ឋ តាមរយៈការចុះធ្វើអធិការកិច្ចលើគ្រប់វិស័យ ក្នុងគោលដៅពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានានៅក្នុងជួររដ្ឋបាលសាធារណៈ ដើម្បីធានាការប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាពនៃថវិកា និងទ្រព្យសម្បត្តិរដ្ឋ ការពារសុវត្ថិភាពសាធារណៈ និងការពារសិទ្ធិរបស់ប្រជាពលរដ្ឋ។

សូមជម្រាបថា យោងតាមលិខិតបេសកកម្ម ដែលប្រតិភូចុះបំពេញការងារខេត្តក្រចេះនាពេលនេះ គឺអនុវត្តន៍តាមផែនការសកម្មភាពការងារ ពិសេសការចង្អុលណែនាំពីលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដោយផ្តោតតាមកម្មវត្ថុពីរជាសំខាន់៖ ១-ត្រួតពិនិត្យ ឬធ្វើអធិការកិច្ច លើសេវាសាធារណៈ ព្រោះគុណភាពសេវាសាធារណៈ គឺជាប្រសិទ្ធិភាព នៃការបម្រើប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរ។ ទី២-ត្រួតពិនិត្យកិច្ចលទ្ធិកម្មនៅក្នុងជួររដ្ឋបាល ដើម្បីលើកកំពស់ការគ្រប់គ្រងទ្រព្យសម្បតិ្តរដ្ឋ ប្រកបដោយប្រសិទ្ធភាពនៃថវិកា។

លោក ណុប ចាន់ណារិន្ទ ក្នុងនាមលោកជំទាវ ម៉ែន សំអន បានថ្លែងនូវការអរគុណចំពោះរដ្ឋបាលខេត្តក្រចេះ ដែលបានផ្តល់កិច្ចសហការឲ្យមានការ ចូលរួមពីគ្រប់វិស័យចំណុះឲ្យរដ្ឋបាលខេត្ត ដើម្បីប្រសិទ្ធិភាពការងារជូនរាជរដ្ឋាភិបាល និងកាន់តែផ្តល់ជំនឿទុកចិត្តពីប្រជាជន។

លោកបានបញ្ជាក់ជូនមន្ត្រីគ្រប់ផ្នែកទៀតថា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មានភារកិច្ចអប់រំ បង្ការ ទប់ស្កាត់ និងកែលំអកំហុសខុសឆ្គង ដែលក្រសួង ស្ថាប័ន អង្គភាព ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានអនុវត្តន៍កន្លងមក ដើម្បីកែលម្អ ជំរុញលើកកំពស់អភិបាលកិច្ចល្អ ដែលជាស្នូល នៃយុទ្ធសាស្ត្រចតុកោណ នៅគ្រប់ដំណាក់កាល និងការចូលរួមឲ្យបានប្រសិទ្ធិភាព តាមអភិក្រមទាំង ៥ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ តែម្ដង៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៦ នាទីutes មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម២៧ នាទីutes មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​​ជនជាតិចិន​២៨នាក់ ពាក់ព័ន្ធ​នឹង​ករណី​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរមីន ទាត់ចោលការផ្សាយរបស់ថៃ និងបញ្ជាក់ថា «កម្ពុជាមិនបានដាក់មីនថ្មីឡើយ»

កីឡា២ ម៉ោង មុន

លោក អាំង សិរីពិសិដ្ឋ បង្ហាញ​ការ​ហត់​នឿយ​​នឹង​​បាល់ទះ ចង់​យក​ពេល​វេលា​ដើម្បី​គ្រួសារ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម